លោកបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលក្រួសក្រហមចំនួនមួយខ្សែប្រវែង ១៤,១០គីឡូម៉ែត្រតភ្ជាប់ពីឃុំកកោះទៅឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបងនារសៀលថ្ងៃ ២០ វិច្ឆិកា ២០២០។ផ្លូវនេះឆ្លងកាត់ឃុំចំនួន៣គឺឃុំកកោះ ឃុំបសើមង្គល និងឃុំមោង ដែលជាផ្លូវច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាកសិករសម្រាប់ដឹកជញ្ជូនកសិផល។
លោកបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវនេះជាថ្មីថាផ្លូវប្រវែង១៤,១០គីឡូម៉ែត្រនេះក្រសួងអភិវឌ្ឍន៍ជនបទបានដាក់បញ្ចូលទៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការគឺ «គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ព្រះរាជាណាចក្រកម្ពុជា (RID4CAM) »ដែលគ្រោងនឹងក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ជាគម្រោងសហប្រតិបត្តិពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD ) និងសហភាពអឺរ៉ុប ( EU ) ៕