អ្នកស្រី ឈឺនវណ្ណី ដោយមិនអាចទៅធ្វើការនៅទីឆ្ងាយពីស្រុកកំណើតបានក៏បង្កើតមុខរបបផ្ទាល់ខ្លួន ដេរខោអាវនៅផ្ទះដើម្បីចិញ្ចឹមជីវិត។
ចាប់តាំង ពី កូវីត រហូតមកដល់បញ្ចប់ការបោះឆ្នោតហើយ។ គេសង្កេតឃើញថាប្រាក់ចំណូលដែលអ្នកស្រីឈឺនវណ្ណី ប្រឹងដេរអាវ ទាំងថ្ងៃ ទាំងយ ពេលនេះបាន បាត់បង់ចំណូលពីការដេរអាវមួយផ្នែកដែរ។ ដោយសារពេលនេះកំពុងមានបញ្ហា សេដ្ឋកិច្ច ធ្លាក់ចុះ និងការទៅរកស៊ីឆ្ងាយៗពុំកើតទើបសុខចិត្តនៅ ដេរខោអាវ និងបានជួយមើលចៅៗផង។ ដែលឪពុកម្ដាយរបស់ពួកគេទៅរកស៊ីឆ្ងាយពីស្រុកកំណើត។
អ្នកស្រីមានអាយុ 58 ឆ្នាំរស់នៅភូមិព្រែកយាហិនឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។អ្នកស្រីបញ្ជាក់ថាក្រោយពីអត់មានដីធ្វើចំការដូចគេពេលនេះអ្នកស្រីបង្កើតមុខរបរ ដេរអាវរយ។ដែលយកពីផ្សាររកាកោងមក។អ្នកស្រីបញ្ជាក់ថាខោអាវទាំងនោះអ្នកស្រីដេរបានតម្លៃ មួយ 700 រៀល។ មួយអាទិត្យដេរ បាន 150 អាវ។ សរុបជលុយបាន 50 ម៉ឺនទៅ 60 ម៉ឺនរៀលដែរ។តែយើងត្រូវបែងចែកទៅម្ហូបអាហារ កូនចៅទៅរៀល ។ សរុបសមាជិកក្នុងផ្ទះទាំងអស់ 10 នាក់។
សព្វថ្ងៃនេះអ្នកស្រី ឈឺនបណ្ណី ធ្វើជាឪពុកផង និង ម្ដាយផង ក្រោយពីបែកបាក់ប្ដីរយៈពេល 3 ឆ្នាំហើយ។ត្រូវតស៊ូ ចិញ្ចឹមកូនតែម្នាក់ឯង ហើយមុខរបរដេរខោអាវនេះអាចធ្វើឲ្យអ្នកស្រីនៅមួយកន្លែង ហើយបានចំណូលអាចទ្រទ្រង់ជីវភាពគ្រួសារបានទៀតផង។ថែមពីលើនេះអាចនៅមើលថែរទាំចៅៗបានមួយផ្នែកទៀត ក្រោយពីឪពុកម្ដាយគេទៅធ្វើការនៅទីឆ្ងាយ។
លីតា