ទាន់ហេតុការណ៍
0

ផ្កាម្លិះ​ជា​ប្រភព​ចំណូល​ប្រចាំថ្ងៃ​របស់​កសិករ​ក្នុងភូមិ​កោះក្របី​

ផ្កាម្លិះ​ជា​ប្រភព​ចំណូល​ប្រចាំថ្ងៃ​របស់​កសិករ​ក្នុងភូមិ​កោះក្របី​

ភ្នំពេញ ៖ មុខរបរ​ដាំ​ផ្កាម្លិះ​នេះ​បានកកើតឡើង​ជាង ២០​មកហើយ ដោយ​កសិករ​យើង​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​តែងតែ​ដាំ​ផ្កាម្លិះ​ជា​រៀងរាល់ឆ្នាំ ដែល​ធ្វើឱ្យ​មុខរបរ​នេះ ផុលផុស​ច្រើន ដោយ​ទទួលបាន​ចំណូល​ជា​ប្រចាំ​ថ្ងៃ ។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក វ៉ាន ជា​កសិករ​រស់នៅ​ក្នុង​ភូមិ​កោះក្របី បានឱ្យដឹងថា រូប​លោក​ទើប​នឹង​ដាំ​ផ្កាម្លិះ មួយ​ឆ្នាំ​ប៉ុណ្ណោះ អាស្រ័យ​ដោយសារ​គេ​ដាំ​ច្រើន​ឆ្នាំ​មកហើយ ម្យ៉ាង​ផ្កាម្លិះ​មាន​ទីផ្សារ​រាល់ថ្ងៃ​ផង ។ លោក វ៉ាន បន្តថា នៅក្នុង​ផ្ទៃ​ដី​ទំហំ​មាន​ទទឹង ២០​ម៉ែត្រ​បណ្តោយ ៣០​ម៉ែត្រ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អាច​ដាំ​បាន​ចំនួន ៦០០​ដើម ដោយ​ចំណាយ​ទុន​ជាង ១០០០​ដុល្លារ ។ នៅពេល​ដើម​ផ្កាម្លិះ​ទទួលបាន​ផល អាច​បេះ​បាន​រាល់ថ្ងៃ ដោយ​ក្នុង​មួយ​សីល​ម្តងៗ អាច​ទទួលបាន​ចំណូល​ពី ៣០​ម៉ឺន ទៅ ៤០​ម៉ឺន​រៀល ។ ទីផ្សារ​ម្លិះ​នៅពេល​បច្ចុប្បន្ន​បាន​ថ្លៃ ក្នុង​មួយ​គីឡូ​បាន ៥០០០០​រៀល ចំពោះ​ខែប្រាំង ដោយឡែក​នា​រដូវវស្សា​អាច​បាន​ថ្លៃ​រហូតដល់​មួយ​គីឡូ ១៥​ម៉ឺន ឬ​លើ​សនឹង​ទៅទៀត ។

​ផ្កាម្លិះ​ចែកចេញជា​ពី​ប្រភេទ គឺ​ម្លិះរួត និង​ម្លិះលា ក៏​ប៉ុន្តែ​ចំពោះ​ផ្កា​ម្លិះរួត​កសិករ​យើង​កម្រ​សូវ​ដាំ​ណាស់​ភាគច្រើន​ដាំ​ផ្កា​ម្លិះលា​ប៉ុណ្ណោះ ។ លោក វ៉ាន បន្ថែមទៀតថា ដំណាំ​ផ្កាម្លិះ​ត្រូវ​ការថែទាំ​ដូច​ដំណាំ​ដទៃទៀត ដោយ​ក្នុង​មួយឆ្នាំៗ​ត្រូវ​កាត់​មែ​កចាស់​ចោល​ចេញ ដើម្បី​ឱ្យ​មែក​ថ្មី​លាស់ ឆាប់​ចេញ​ផ្កា​ទទួលបាន​ផល ។ កញ្ញា វ៉ាត

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com