ទាន់ហេតុការណ៍
0

លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា និង​ជួសជុល​ផ្លូវ និង​ស្ពាន​

លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា និង​ជួសជុល​ផ្លូវ និង​ស្ពាន​

​ត្បូងឃ្មុំ ៖ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់ និង​ជួសជុល​ផ្លូវ ស្ពាន ជាបន្ទាន់​ចាប់ពី​គល់​ស្ពាន​គី​ហ្សូ​ណា ឃុំ​ទន្លេ​បិទ​ស្រុក​ត្បូងឃ្មុំ ទៅដល់​ស្ពាន​ព្រែក​តាកុច​ភូមិ​ទី​១ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ដែល​មាន​ប្រវែង ៦៩,៥​គ​.​ម និង​កំណាត់​ផ្លូវ​ប្រវែង ៩ គ​.​ម​ត ភ្ជាប់​ពី​ឃុំ​ប៉ឹស​២ ទៅ​ឃុំ​ឈូក​ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក គង់ ភឿន ប្រធាន​នាយកដ្ឋាន​ផ្លូវលំ​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានបញ្ជាក់​ថា ដើម្បី​ជម្រុញ​ការងារ​សាងសង់ និង​ជួសជុល​ផ្លូវ និង​ស្ពាន​ដែល​ខូចខាត​ដោយសារ​ទឹកជំនន់ និង​មាន​លក្ខណៈ​តូចចង្អៀត ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ធ្វើ​ការជួសជុល​បន្ទាន់​ផ្នែក​ក្រឡុក និង​ចិញ្ចើម​សងខាង​នៃ​តួរ​ផ្លូវ​ដែល​មាន​ប្រវែង ៦៩,៥​គ​.​ម​ពី​គល់​ស្ពាន​គី​ហ្សូ​ណា ឃុំ​ទន្លេ​បិទ​ស្រុក​ត្បូងឃ្មុំ ទៅដល់​ស្ពាន​ព្រែក​តា​កុច ភូមិ​ទី​១ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ និង​កំណាត់​ផ្លូវ​ប្រវែង ៩ គ​.​ម​ត ភ្ជាប់​ពី​ឃុំ​ប៉ឹស​២ ទៅ​ឃុំ​ឈូក​ក្នុងស្រុក​ក្រូចឆ្មារ​។ លោក​បាន​បន្តថា ដើម្បី​ជម្រុញ​ការងារ​ជួសជុល​នេះ​ឲ្យបាន​ទាន់​ពេលវេលា ថ្នាក់ដឹកនាំ​ក្រសួង​បានសម្រេច​ចែកជា​កំណាត់ៗ រួមមាន ៖ កំណាត់​ផ្លូវ​ទី​១ ពី​ស្ពាន​គី​ហ្សូ​ណា -​ឃុំ​ទន្លេ​បិទ​-​ឃុំ​ជី​រោទ៍​១ ជា​ប្រភេទ​ផ្លូវ​បេតុង ប្រវែង ១១,៤ គ​.​ម អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ​។

​កំណាត់​ផ្លូវ​ទី​២ ពី​ឃុំ​បឹង​ព្រួល​-​ឃុំ​ពាមជីលាំង​-​ឃុំ​កំពង់ទ្រាស់​ទៅ​ឃុំ​ព្រែក​អា​ជី​ប្រវែង ២២,៨៦ គ​.​ម និង​សាងសង់​ផ្លូវ​បេតុង​មាន​៣ កំណាត់​ប្រវែង ៣០៨ ម៉ែត្រ ដោយ​ក្រុមហ៊ុន គីម ឆាយ ។

​កំណាត់​ផ្លូវ​ទី​៣ ពី​ឃុំ​ទ្រា​-​ឃុំ​ក្រូចឆ្មារ​ទៅ​ឃុំ​ស្វាយ​ឃ្លាំង​ប្រវែង ១៨,០៤ គ​.​ម ជួសជុល​ក្រឡុក និង​ជ​ញ្ជើម​សងខាង​ផ្លូវ ដោយ​ប្រើ​កៅស៊ូ​។ ផ្លូវ​ពី​ប៉ឹស​២​ទៅ​ឃុំ​ឈូក​ប្រវែង ៩ គ​.​ម ជួសជុល​ក្រួស​អាច​ផ្កាយ​និង​ជួសជុល​សងខាង​ក្បាលស្ពាន​ចំនួន 9 កន្លែង ដោយ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។​

​កំណាត់​ផ្លូវ​ទី​៤ ពី​ឃុំ​ប៉ឹស​២​ទៅ​ឃុំ​រកា​ខ្នុរ​ប្រវែង ១៧,២ គ​.​ម​និង​ស្ថាបនា​ផ្លូវ​ថ្មី វាង​ស្ពាន​ស្ទឹងត្រង់ ប្រវែង ១,២៤ គ​.​ម ដោយ​កងកម្លាំង​វិស្វកម្ម​ក្រសួងការពារជាតិ ដឹក​នាម​ដោយ ឯកឧត្ដម សឿត​រឿ​ត​។

​ផ្លូវ​បេតុង​អា​មេ​រ៍ ពី​វត្ត​នាគ​វ​ន្ត័ ទៅ​ស្ពាន​ព្រែក​តាកុច​ភូមិ​ទី​១ ផែនការ ឆ្នាំ​២០១៩ របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ប្រវែង ១០ គ​.​ម ។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន​បាន​ណែនាំ​ឲ្យ​ក្រុម​អ្នកទទួលការ​ជម្រុញ​ការងារ​ស្ថាបនា និង​ជួសជុល​ផ្លូវ ឲ្យមាន​គុណភាព និង​ឲ្យបាន​ឆាប់រហ័ស ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ និង​ការដឹកជញ្ជូន​ផលិតផល​ផ្សេងៗ​ទាន់ពេលវេលា ៕ កញ្ញា វ៉ាត​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com