ទាន់ហេតុការណ៍
0

ប្រកាស​តែងតាំង​លោក សុក កាន់​ណា​រិទ្ធ ជា​ប្រធាន​មន្ទីរ​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​កណ្តាល​

ប្រកាស​តែងតាំង​លោក សុក កាន់​ណា​រិទ្ធ ជា​ប្រធាន​មន្ទីរ​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​កណ្តាល​

រដ្ឋបាល​ខេត្ត​កណ្តាល​បាន ឱ្យដឹង​ថា​ពិធី​ប្រកាស​ចូល​កាន់ តំណែង​ប្រធាន​មន្ទីរ​រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កណ្តាល នឹង​ប្រព្រឹត្តទៅ​នៅវេលា ម៉ោង​៨​ព្រឹក ថ្ងៃទី​១០ ខែ​កុម្ភៈ នៅ​សាលប្រជុំ​ខេត្ត​កណ្តាល ក្រោម​អធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ ប្រចាំការ​តំណាង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល រួមទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​នៅ ក្នុង​ខេត្ត​កណ្តាល ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែន ដី​នគរូបនីយកម្ម និង​សំណង់ បានសម្រេច​បញ្ចប់​ភារកិច្ច លោក លឹម ចាន់សូ​ភី ពី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូ ប​នីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​កណ្តាល ដោយ ចាត់​ឱ្យមក​បម្រើ​ការងារ​នៅ នាយកដ្ឋាន​អភិរក្ស​សុរិយោដី ចំណុះ​អគ្គនាយកដ្ឋាន​សុរិយោ ដី​និង​ភូមិសាស្ត្រ​នៃ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សម្រេច​តែងតាំង​លោក សុក កាន់​ណា​រិទ្ធ ជា​ប្រធាន មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​យ កម្ម​សំណង់ និង​សុរិយោដី ខេត្ត​កណ្តាល ជំនួស​លោក លឹម ចាន់សូ​ភី ។ នេះ​បើ​យោង តាម​ប្រកាស​ស្តីពី​ការបញ្ចប់ ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​ចុះ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ ២០២០​ដែល​ទទួល​បាន​កាលពី​ថ្ងៃទី​៧ ខែ​២ ឆ្នាំ​២០២០ ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com