ទាន់ហេតុការណ៍
0

​ចាស់ជរា​ជួប​ការលំបាក ០២​គ្រួសារ ទទួលបាន​ជំនួយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

​ចាស់ជរា​ជួប​ការលំបាក ០២​គ្រួសារ ទទួលបាន​ជំនួយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ក្រុមការងារ នាំ​យក​សម្ភារៈ ថវិកា ដែលជា​ជំនួយ​របស់​លោក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​ដល់ ចាស់ជរា ជួប​ការលំបាក ០២​គ្រួសារ​។​
១.​លោកយាយ ប៊ុន ស៊ី​មន នៅ​ភូមិ​២១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជួប​ទុក្ខ ដោយ​ប្តី​ទទួល​អនិច្ចកម្ម ទទួលបាន​ជំនួយ​រួមមាន អង្ករ ទឹក​សុទ្ធ ទឹក​ស៊ី​អ៉ីវ ទឹកត្រី និង​ថវិកា​មួយចំនួន​។​
២.​លោកយាយ ចាន់ នី នៅ​ភូមិ​២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ធ្លាក់ខ្លួន​ពិកា ពិបាក​ក្នង​ការធ្វើដំណើរ ទទួលបាន​ជំនួយ​ឈើច្រត់​ជើង​៤​ចំនួន​មួយ រួម​ជាមួយ​ថវិកា​មួយចំនួន​។

​លោកយាយ​ទាំងពីរ​គ្រួសារ គឺជា​គ្រួសារ​ទីទាល់ក្រ​លំបាក ដែល​ធ្លាប់​បាន​ទទួល​ការឧបត្ថម្ភ​ពី​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កន្លង​មក​ផង​ដែរ​។

​ក្រុម​គ្រួសារ​ទាំង​២ បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជាពិសេស លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​តែងតែ​មាន​ចិត្តសប្បុរស​លះបង់​ធនធាន​ផ្ទាល់ខ្លួន ជួយ​ដល់​អ្នក​ទីទាល់ក្រ​លំបាក​ជាក់ស្តែង ដូច​ពួកគាត់ និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា​ប្រោស​ព្រំ ប្រសិទ្ធិ​ពរ​ជ័យ ដល់​លោក​ឧត្តមសេនីយ៍ឯក និង​ក្រុមការងារ ព្រម​ជាមួយ​ពុទ្ធពរ​ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com