ទាន់ហេតុការណ៍
0

ក្រុម​បាញ់​កាំភ្លើង​កងយោធពល​ខេមរភូមិន្ទ ក្នុងនាម​កងទ័ពជើងគោក​កម្ពុជា ត្រៀម​ចូលរួម​ប្រកួត​បាញ់កាំភ្លើង​ដៃ (AARM អាស៊ាន​) នៅ​ប្រទេស​វៀតណាម ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​

ក្រុម​បាញ់​កាំភ្លើង​កងយោធពល​ខេមរភូមិន្ទ ក្នុងនាម​កងទ័ពជើងគោក​កម្ពុជា ត្រៀម​ចូលរួម​ប្រកួត​បាញ់កាំភ្លើង​ដៃ (AARM អាស៊ាន​) នៅ​ប្រទេស​វៀតណាម ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​

នា​រសៀល​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជំនួស​មុខ​ឲ្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល​ផ្តាំផ្ញើ​ជាមួយ ក្រុម​បាញ់​កាំភ្លើង​កងយោធពល​ខេមរភូមិន្ទ ក្នុងនាម​កងទ័ពជើងគោក​កម្ពុជា ចំនួន​០៤​នាក់ ដែល​បាន​ទទួល​ការអនុញ្ញាត​ពី​នាយ​ឧត្តនសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​បាញ់កាំភ្លើង​ដៃ (AARM អាស៊ាន​) នៅ​ប្រទេស​វៀតណាម ដែល​មុនពេល​ប្រកួត ក្រុម​បាញ់​កាំភ្លើង​ដៃ​ទាំង ០៤​នាក់​នេះ ត្រូវ​ទៅ​ហ្វឹកហាត់​សម​ដៃ​ត្រៀម​នៅ​ប្រទេស​វៀតណាម ជាមុន​រយៈពេល​១​ខែ​។​

​នា​ឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​អំណោយ​បន្ថែម​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មាន​ថវិកា និង​សម្ភារៈ​ជាច្រើន​មុខ ជូន​ដល់​ក្រុម​បាញ់​កាំភ្លើង​ទាំង​០៤​នាក់ ជា​ចំណងដៃ​មុន​ចេញដំណើរ និង​បាន​ជូនពរ​សូម​ឲ្យ​ក្រុម​បាញ់​កាំភ្លើង​ទាំងអស់​ចេញ​ទៅ​ប្រកួត​ប្រកបដោយ​សុវត្ថិភាព និង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​នាំយក​កិត្តិយស​មក​ជូន​ប្រទេស​កម្ពុជា​វិញ ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com