ទាន់ហេតុការណ៍
0

ក្រុម​កីឡាករ​ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​

ក្រុម​កីឡាករ​ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​

​ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ ជា​ទូក​តំណាង​ឱ្យ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គឺ​ធ្លាប់​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៣​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ឆ្នាំ​២០១៧, ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ក្នុងការ​ប្រណាំងទូក នៅឯ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង តែ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​ធ្វើឲ្យ​មាន​ការអាកខាន​រយៈពេល​០២​ឆ្នាំ ទើបតែ​ឆ្នាំ​២០២២ នេះ នឹង​មាន​ការ​ប្រារព្ធ​ពិធី​ឡើង​វិញ​។​

​នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​តំណាង ដែល​មាន​លោក ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​កីឡាករ​ទូ​ក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ទៅ​ចូលរួម​ការប្រកួត ប្រណាំង​ទូក នៅឯ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​ការពារ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ របស់​ខ្លួន​ឡើងវិញ​។​

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ជូនពរ​ដល់​កីឡាករ ទូក ទាំងអស់ ដែល​ត្រៀម​ចេញ​ទៅ​ប្រកួត សូមឲ្យ​ទទួលបានជ័យ​លាភី ក៏​ដូច​ជា​កិត្តិយស ជូន​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាមួយគ្នា​នោះ លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការ ក៏​បាន​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការចំណាយ​រួមមាន​ថវិកា​ចំនួន ២៥,៨០០,០០០ រៀល (​ស្មើនឹង ៦,៤៥០​ដុល្លារ​), សម្លៀក​បំពាក់​កីឡា​ចំនួន​៨០​កំប្លេ​, អង្ករ ចំនួន ១៥ ការុង ស្មើ ៣៥០ គីឡូក្រាម , មី ចំនួន ១៩​កេស​, ត្រីខ ចំនួន ០២​កេស​, ទឹក​សុទ្ធ និង​ភេ​ស​ជ្ជះ​ចម្រុះ ចំនួន​៧៤​កេស សម្រាប់​ជូន​ដល់​ក្រុម​កីឡាករ​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com