ទាន់ហេតុការណ៍
0

សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ស្រុក​មុខកំពូល

សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ស្រុក​មុខកំពូល

ខេត្ត​កណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ ២០២០​នេះ បាន​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការអនុវត្ត​ការងារ និង​ពង្រឹង​យន្តការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ នៃ​រដ្ឋបាល​ស្រុក​មុខកំពូល​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​បូកសរុប​លទ្ធផល​ការអនុវត្ត​ការងារ និង​ពង្រឹង​យន្តការ​ប្រយុទ្ធ​ប្រឆាំង​ជំងឹ​កូវី​ដ​-១៩ របស់​រដ្ឋបាល​ស្រុក​មុខកំពូល ដោយ​ផ្អែក​តាម​របាយការណ៍​លទ្ធ​ផល​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ឯកភាព​ស្រុក​។​

​លោក បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​គណៈ​អភិបាល កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អនុវត្តន៍​នូវ​តួនាទី ភារកិច្ច ខិតខំ​បំពេញ​ការងារ​កន្លងមក រហូត​សម្រេច​បាន​សមិទ្ធផល​ធំៗ ជាច្រើន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​ស្នើ​បន្ត​ការខិតខំ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​លើ​គ្រប់​វិស័យ លើកកម្ពស់​ជីវភាព​ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។​

​ពាក់ព័ន្ធ​និង​ការសម្ពោធ​ដាក់ឱ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ឯកឧត្តម គង់ សោភ័ណ្ឌ  បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​យន្តកា​រ​ច្រកចេញ ចូល​តែ​មួយ​នេះ​ឡើង គឺ​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ ធ្វើឲ្យ​ប្រសើរឡើង​ក្នុង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ កែទម្រង់​ប្រព័ន្ធ​រដ្ឋបាល និង​ពង្រីក​វិសាលភាព​សេវាកម្ម​ឲ្យដល់​មូលដ្ឋាន​ជិតនិង​ប្រជាពលរដ្ឋ តាម​បណ្ដា​ខេត្ដ​ក្រុង​ស្រុក​នានា លោក​បន្តថា ការិយាល័យ​ច្រក​ចេញចូល​តែមួយ នៃ​រដ្ឋបាល​ស្រុក មាន​តួនាទី ភារកិច្ច​ក្នុង​ការផ្តល់​សេវា​រដ្ឋបាល​លើ​គ្រប់​វិស័យ​រួម​មាន​សេវា​រដ្ឋបាល ដែល​កំពុង​ផ្តល់​ដោយ​រដ្ឋបាល​ស្រុក និង​សេវា​រដ្ឋបាល​ដែល​កំពុង​ផ្តល់​ដោយ​មន្ទីរ អង្គភាព​ជំនាញ​នានា នៅ​កន្លែង​តែមួយ ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ជម្រុញ​ដល់​មន្ត្រី​ស្រុក​មុខកំពូល​ទាំងអស់​ត្រូវ ខិតខំ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ ឆាប់រហ័ស និង​តម្លាភាព  ត្រូវ​ខិតខំ​បង្កើន​សមត្ថភាព​ការងារ​ខ្លួន​ជានិច្ច ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com