ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​អំណោយ​ជូន​ដល់​គ្រួសារ​សមាជិក​ចំនួន​០២​គ្រួសារ​!

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​អំណោយ​ជូន​ដល់​គ្រួសារ​សមាជិក​ចំនួន​០២​គ្រួសារ​!

​ដោយ​មាន​ការណែនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ក្រុមការងារ វរ​អន្តរាគមន៍ ប្រគល់​អំណោយ​ជូន​ដល់​គ្រួសារ​សមាជិក​ចំនួន​០២​គ្រួសារ រួមមាន​៖
១.​លោក​ព្រិន្ទបាលឯក សុង ម៉េង​ស័ង សមាជិក​វរ​អន្តរាគមន៍ ដែល​ឪពុក​មាន​បញ្ហា​បេះដូង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កណ្ដាល​
២.​លោក​ព្រិន្ទបាលឯក យ៉ូវ វិច្ឆា សមាជិក​វរ​អន្តរាគមន៍ ដែល​កូន​រលាក​ទឹក​ក្ដៅ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​។ អំណោយ​ដែល​ក្រុម​ការងារ​បាន​ប្រគល់ជូន ក្នុង​មួយ​គ្រួសារ ទទួលបាន ៖ ត្រីខ មី ភេសជ្ជៈ ទឹក​សុទ្ធ រួម​នឹង​ថវិកា​មួយចំនួន ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​អ្នកជំងឺ​ផង​ដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com