ទាន់ហេតុការណ៍
0

គ្រួសា​រកំសត់​មួយ មានរឿង​អភ័ព្ទ​ជាន់​លើ​អភ័ព្ទ​!

គ្រួសា​រកំសត់​មួយ មានរឿង​អភ័ព្ទ​ជាន់​លើ​អភ័ព្ទ​!

​នា​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ ដែល​ជា​ជំនួយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​ដល់​គ្រួសារ​កំសត់​មួយ​ដែល​មាន​កូនស្រី​អភ័ព្ទ​ជាន់​លើ​អភ័យ គួរ​ឲ្យ​អ​ណោ​ច​អធម​បំផុត​។ លោកយាយ ចន្ទ សុភាព អាយុ​៦៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មាន​ជីវភាព​ខ្វះខាត រស់នៅ ក្នុង​ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​កូនស្រី​ម្នាក់​កើតមក​អភ័ព្ទ ព្រោះតែ​វិបល្លាស​ស្មារតី​ហើយ​ថែម​ទាំង​ពិកា លើសពីនេះទៅទៀត នារី​អភ័ព្ទ​រូប​នេះ ត្រូវបាន​ជន​អគតិ​មិន​ស្គាល់​អត្តសញ្ញាណ រំលោភបំពាន រហូត​មាន​កូន ដល់​ទៅ​២​នាក់​។

​ដោយ​ព័ត៌មាន​ដ៏​សែន​កំសត់​នៃ​គ្រួសារ​មួយ​នេះ បានលឺ​ដល់​លោក​វរសេនីយ៍ឯក សៀ ទីន លោក​ក៏​បាន​រាយការណ៍​ជូន​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បី​សុំ​គោលការណ៍ នាំយក​អំណោយ​ទៅ​ប្រគល់​ជូន​ពួកគាត់ ដែល​រួមមាន រទេះរុញ​ចំនួន​០១​គ្រឿង​, ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, អង្ករ​ចំនួន ៥០​គីឡូក្រាម​, មី​០១​កេស​, ត្រីខ​០២​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ទឹកត្រី​០១​យួរ​, ទឹក​សុទ្ធ​០២​កេស​,​ទឹកដោះគោ​០២​កេស​, ទឹកដោះគោឆៅ​០១​យួរ​, ភេសជ្ជៈ​០២​កេស​, សាច់ជ្រូក​ផាត់​កន្លះ​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, សាច់ក្រក​០១​គីឡូក្រាម​, សៀង​០១​យួរ​, មុង​០១, ភួយ​០១,​កន្សែង​០១, ឧបករណ៍​ក្មេង​លេង​ចំនួន​០៤​មុខ និង​សម្ភារ​មួយចំនួនទៀត ៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com