ទាន់ហេតុការណ៍
0

ម៉ូតូ​០១​គ្រឿង ក្នុងចំណោម​ម៉ូតូ​០៣​គ្រឿង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ស្វែងរក​ម្ចាស់ កាល​ពី​ម្សិលមិញ ត្រូវបាន​ម្ចាស់​មក​ទទួលយក​ទៅ​វិញ​!

ម៉ូតូ​០១​គ្រឿង ក្នុងចំណោម​ម៉ូតូ​០៣​គ្រឿង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ស្វែងរក​ម្ចាស់ កាល​ពី​ម្សិលមិញ ត្រូវបាន​ម្ចាស់​មក​ទទួលយក​ទៅ​វិញ​!

នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ផេក​ផ្លូវកា​ររបស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ​ចំនួន​០៣​គ្រឿង ដែល​ជា​ម៉ូតូ​ពាក់ព័ន្ធ​ករណី​ចោរកម្ម ហើយ​បាន​យក​មក​ទុក នៅ​ចំណុច​កន្លែងផ្ញើម៉ូតូ ២៤​ម៉ោង​/២៤​ម៉ោង មុខ​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បាន​ប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ​ចំនួន​០៣​គ្រឿង​រួចមក នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ម៉ូតូ​០១​គ្រឿង ម៉ាក Dream 125 ពណ៌​ខ្មៅ ស្លាក​លេខ ព្រៃវែង 1T-7338 ត្រូវបាន​ម្ចាស់​ឈ្មោះ គ្រា​ង រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៥៨ ភូមិ​កំពង់​ពោធិ៍ ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្ត​ព្រៃវែង បាន​យក​ឯកសារ​មក​បង្ហាញ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​បញ្ជាក់ថា​ជា​ម្ចាស់​ម៉ូតូ​ពិតប្រាកដ និង​ទទួលយក​ទៅ​វិញ​ហើយ​។ ដែល​ម៉ូតូ​មួយ​នេះ ម្ចាស់​ម៉ូតូ​បញ្ជាក់ថា ត្រូវបាន​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​ក​ពី​ភូមិ ព្រៃ​ស្នៀត​ខាងលិច ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយ​ខ្លួន​មិន​បាន​ប្តឹង​សមត្ថកិច្ច អាវុធហត្ថ ឲ្យបាន​ដឹង​ពី​ព័ត៌មាន​ស្តីពី​ការ​លួច​នេះ​ទេ តែ​បែរជា​បានឃើញ​អាវុធហត្ថ​យក​ម៉ូតូ​របស់​ខ្លួន ដែល​ចោរ​បាន​លួច​ទៅ ហើយ​នោះ មក​ប្រកាស​ស្វែងរក​ម្ចាស់​នៅលើ​ផេ​កកងរាជអាវុធហត្ថ ដែល​ធ្វើឲ្យ​ខ្លួន​មាន​ការភ្ញាក់ផ្អើល និង​រំភើប​បំផុត មិន​នឹកស្មានថា នឹង​អាច​រក​ម៉ូតូ​០១​គ្រឿង របស់​ខ្លួន​នេះ​ឃើញ​មក​វិញ​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com