ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ការប្រឡង​បាក់​ឌុប

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ការប្រឡង​បាក់​ឌុប

(​ភ្នំពេញ​)៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​ផ្សេង​ទៀត ដើម្បី​ចុះ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង ០៥ ធ្នូ ២០២២ ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២២​។​

​សូមជម្រាបថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១២៨,១៣៤​នាក់ ស្រី ៦៨,៧៧១​នាក់​។

​មណ្ឌល​ប្រឡង​សរុប ២២១​មណ្ឌល ត្រូវជា ៥,១៧៤​បន្ទប់ និង​មាន​ការចូលរួម​ដោយ​គណៈមេប្រយោគ និង​គណៈកម្មការ​នានា ក្នុង​ដំណើរ​នោះ​ប្រឡង​សរុប​ចំនួន ២៧,៧៥៣​នាក់​។​

​ការ​ប្រលង​នេះ គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com