ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង និង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង និង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេរ​ភូមិន្ទ ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង និង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ ជាច្រើនរូប​ទៀត​។​

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្ដាំផ្ញើ ដល់​នាយទាហាន ដែល​ទទួលបាន មុខតំណែង និង ឋានន្តរសក្តិ​ថ្មី នាពេលនេះ ក៏ដូចជា នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវតែ​ខិតខំ​បន្ត អនុវត្ត តួនាទី ភារកិច្ច ឲ្យបាន​ល្អ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ និង​ត្រូវមាន​ឆន្ទៈ​លះបង់​ស្មោះត្រង់​ក្នុង​ការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ទុក​ខ្លួន​ជា​អ្នកបម្រើ​រាស្ត្រ គ្រប់ពេលវេលា ត្រៀម​អនុវត្តតាម​បទ​បញ្ជា​ថ្នាក់លើ ឲ្យបាន​ម៉ឹងម៉ាត់ ជា​ពិសេស​ត្រូវ​ប្តូរផ្តាច់ ក្នុង​ការថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ ដែល​ប្រទេសជាតិ​យើង កំពុង​មាន​សព្វថ្ងៃ ឲ្យនៅ​គង់វង្ស រីកចម្រើន​ត​ទៅ​មុខជា​និរន្តរ៍ និង ត្រូវ​លើក​កំពស់​ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញា​ការពារ នូវ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន គ្រប់​កាលៈទេសៈ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com