ទាន់ហេតុការណ៍
0

​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

(​ភ្នំពេញ​) ៖​ដោយ​មាន​ការណែនាំ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ វរ​អន្តរាគមន៍ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​គ្រួសារ លោក​អនុសេនីយ៍ទោ ដេត សីហា សមាជិក វរ​អន្តរាគមន៍ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន នៅ​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ត កំពង់ចាម​។​

អំណោយ​ដែល​ក្រុម​ការងារ​បាន​ប្រគល់ជូន​រួមមាន ៖ ត្រីខ មី ភេសជ្ជៈ ទឹក​សុទ្ធ សម្ភារ​ចាំបាច់​ត្រៀម​ទុក​សម្រាប់​ទារក រួម​នឹង​ថវិកា​មួយចំនួន ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុកគ្រួសារ​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com