ទាន់ហេតុការណ៍
0

មុខសញ្ញា​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​ដុះ​ស្លែ​ក្បែរ​ផ្សារ​នាគ​មាស 0៨​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​!

មុខសញ្ញា​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​ដុះ​ស្លែ​ក្បែរ​ផ្សារ​នាគ​មាស 0៨​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​!

នាយ​ប់រៀប​ឆ្លង​ឆ្នាំ​វេលា​ម៉ោង​២២:៤១​នាទី ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច ច្រក​ឌឿងហែម​ក្បែរ​ផ្សារ​នាគ​មាស ភូមិ​៧ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ចុះ​ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​០៨​នាក់ (​ស្រី​០១​នាក់​) ដោយ​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ចំនួន ១២​កញ្ចប់​, ជញ្ជីង​ថ្លឹង​ចំនួន​០២​គ្រឿង​, ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​ទៀត​ផង​ដែរ​។

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​០៨​នាក់​ខាងលើ​បានឲ្យដឹងថា ពួកខ្លួន​បាន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន អស់​រយៈពេល​ជា​យូរ​មក​ហើយ និង​មាន​អ្នកខ្លះ​ធ្លាប់​ជាប់​ពន្ធនាគារ ក៏ដូចជា​ចូល​មណ្ឌល​អប់រំ​កែប្រែ​ផ្តាច់​សារធាតុ​ញៀន ឱកាស​ខ្ញុំ ផងដែរ​។

​ជនសង្ស័យ​ទាំង​០៨​នាក់​ត្រូវបាន កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com