ទាន់ហេតុការណ៍
0

លោកវរសេនីយ៍ឯក សៀ ទីន នាំយកអំណោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនដល់ សាលានាយទាហានសកម្មត្មាតពង!

លោកវរសេនីយ៍ឯក សៀ ទីន នាំយកអំណោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនដល់ សាលានាយទាហានសកម្មត្មាតពង!

នាព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយក ថវិកាចំនួន១០លានរៀល, ទឹកសុទ្ធចំនួន ១០០កេស និង ស្រាបៀ ចំនួន ១០០កេស ប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានទទួលស្វាគមន៍ក្រុមការងារ និងបង្ហាញពីសកម្មភាព កម្លាំងមកពីតាមបណ្តា អង្គភាព ស្ថាប័ន ផ្សេងៗ ក្នុងនោះក៏មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញផងដែរ ដែលកំពុងធ្វើការហ្វឹកហាត់ ត្រៀមចូលរួម ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរ ទិវាបុណ្យជាតិ ៧មករា ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមករា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com