ទាន់ហេតុការណ៍
0

​កសិករ​គម្រូ​ម្នាក់​ចែករំលែក​បទពិសោធន៍​ដាំ​បន្លែ​ក្នុង​កំប៉ុង​ជ័រ​ទទួលបាន​ជោគជ័យ​

​កសិករ​គម្រូ​ម្នាក់​ចែករំលែក​បទពិសោធន៍​ដាំ​បន្លែ​ក្នុង​កំប៉ុង​ជ័រ​ទទួលបាន​ជោគជ័យ​

​តាកែវ​៖ លោក រស់ ម៉ៅ ជា​កសិករ​គម្រូ​ម្នាក់​ក្នុង​ខេត្ត​តាកែវ​ដោយ​ទទួល​ជោគជ័យ​ក្នុងការ​ដាំ​បន្លែ​ចម្រុះ​ដែល​អាច​ទទួលបាន​ចំណូល​ខ្ពស់​តែ​អាច​ប្រើប្រាស់​ដី​តូច​ក៏​អាច​ដាំ​បាន​រកលុយ​បាន​ផង​ដែរ​។​

​កសិករ​គម្រូ រស់ ម៉ៅ បាន​និយាយថា​ក្រៅពី​ការដាំ​បន្លែ​ដាក់​ទ្រើង​ក៏មាន​ដាំ​ប្រភេទ​បន្លែ​ចម្រុះ​ដាក់​ក្នុង​កំប៉ុង​បានដែរ​។​ដោយ​អាច​ទទួលបាន​ផល​ដូចគ្នា​ទៅលើ​ការដាំ​លើ​ផ្ទៃដី​រាបស្មើ​។​លោក រស់ ម៉ៅ បន្ត​ថា​ការដាំ​បន្លែ​មាន​ជី​នាងវង ខ្ទឹម ស្ពៃ​ចម្រុះ ក្នុង​កំប៉ុង​ជ័រ​បាន​ផល​ដូចគ្នា​ទៅ​នឹង​ការដាំ​លើដី​ផងដែរ អាស្រ័យ​ដោយសារ​យើង​មាន​ដី​តូច​ចង្អៀត​ក៏ដោយ​ក៏​យើង​អាច​ដាំ​ក្នុង​កំប៉ុង​ជ័រ​តាម​ជញ្ជាំង​តាម​របង​ផ្ទះ ។ នេះ​ជា​បទពិសោធន៍​មួយ​ក្នុង​ការរកចំណូល​ឬក៏​អាច​ទុក​ទទួល​ក្នុង​គ្រួសារ​បាន​ដែរ​។
​កសិករ​រូបនេះ​បាន​បន្ត​ទៀត​ថា​ការដាំ​ក្នុង​កំប៉ុង​ជ័រ​នេះ​មាន​ប្រភេទ​ជី​នាងវង ស្ពៃ​ចម្រុះ ស្ពៃ​ធំ​អាច​បាន​ផល​១​គីឡូក្រាម​និង​ស្ពៃចង្កឹះ​បាន​ផល​៣​ខាំ ហើយ​ការដាំ​នេះ​សំដៅ​តែ​ប្រភេទ​បន្លែ​ណា​ដែល​គ្មាន​ឫសកែវ​ទើប​អាច​ដាំ​បាន ដោយ​កន្លងមក​ការដាំ​បន្លែ​ក្នុង​កំប៉ុង​នេះ​មាន​អ្នកខ្លះ​ទទួល​ការបរាជ័យ​ដោយសារ​ការដាំ​ទុកចោល​មិន​បាន​ថែទាំ​មិន​បាន​ត្រឹមត្រូវ​ដូច​ជា​ការ​ស្រោច​ទឹក ដាក់​ជី​ជាដើម​ហើយ​ម្យ៉ាងទៀត​ការដាំ​បន្លែ​ក្នុង​កំប៉ុង​ជ័រ​នេះ​គឺ​មិនសូវ​ខ្វាល់ខ្វាយ​ពី​ការរំខាន​ពី​មាន់​កាយបំផ្លាញ​នោះឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com