ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី ឆក់​ទូរស័ព្ទ​

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី ឆក់​ទូរស័ព្ទ​

ជនសង្ស័យ ឈ្មោះ ហួ​ង រក្សា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះ​លេខ​១២១ ផ្លូវលំ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង ឈ្មោះ សួន សុភ័ក្ដ្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​1A ផ្លូវ​៤៩២ សង្កាត់​ផ្សារដេី​ម​ថ្កូវ ខណ្ឌចំការមន ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ នៅវេលា​ម៉ោង ០០:១៦​នាទី​យប់ ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​មុន្នី​រ៉េត សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក ដោយ​ដកហូត​វត្ថុតាង ៖ ១.​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Beat ពណ៌​ស សេរី​ឆ្នាំ ២០២២ ស្លាក​លេខ ក្រចេះ​1G.9180 , ២.​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង​, ៣.​កាបូប​លុយ​០១ និង នាឡិកាដៃ​០១​គ្រឿង​។ ចំណែក​វត្ថុតាង​ទូរស័ព្ទដៃ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌទួលគោក ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ផង​ដែរ​។​

​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា ពួកខ្លួន បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ជនរងគ្រោះ ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com