ទាន់ហេតុការណ៍
0

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក​ក្នុងស្រុក​ក្រូចឆ្មារ​

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក​ក្នុងស្រុក​ក្រូចឆ្មារ​

ត្បូងឃ្មុំ​៖ ដើម្បី​ការពារ​ជំងឺសារ​ទឹក​គោ​ក្របី​បសុព្យាបាល​ស្រុក​ក្រូចឆ្មារ​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក​នៅ​ភូមិ​ទី​៧ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ នា​ដើម​សប្តាហ៍​នេះ​ដោយ​មាន​ការចូលរួម​ពី​លោក ហាក់ សុខ​មករា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ និង​មាន​ចូលរួម​ពី​លោក សយ ទូច អភិបាល​ស្រុក​ក្រូចឆ្មារ លោក ជៀង សារិទ្ធ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ការិ ផលិកម្ម​និង​បសុព្យាបា​ល​ខេត្ត ការិ កសិកម្ម​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​ស្រុក​ក្រូចឆ្មារ​។​

​យោងតាម​របាយការណ៍​របស់លោក ស៊ុំ រ៉ា ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ក្រូចឆ្មារ​បាន​បន្ថែម​ឲ្យ​ដឹង​ពី​គោលបំណង​ដើម្បី​ការពារ​ការកើត​និង​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ដល់​គោ ក្របី​របស់​ប្រជាពលរដ្ឋ​ដែល​នាំ​ឲ្យ​ខាត​ថវិកា ពេលវេលា​និង​បាត់​ទ្រព្យធន​របស់​គាត់​ព្រោះ​ជំងឺ​នេះ​បង្ក​ឲ្យស្លាប់​លឿនតែ​ក្នុងរយៈពេល​១២-២៤​ម៉ោង​ប៉ុណ្ណោះ ។

​លោក ស៊ុំ រ៉ា បាន​បន្ត​ទៀត​ថា​ការចុះ​ចាក់​វ៉ាក់សាំង​ថ្ងៃនេះ​បាន​គោ​សរុប​២៣៥​ក្បាល​និង​បន្ត​ចាក់​បន្តទៀត​៕

Filed in: កសិកម្ម

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com