ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយ​រំលែក​ការលំបាក ដល់​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយ​រំលែក​ការលំបាក ដល់​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​!

​នា​ព្រឹក ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុម​ការងារ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ នាំយក​អំណោយ​ជា សម្ភារ និង​ថវិកា ទៅ​ប្រគល់ជូន​ដល់​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​ម្នាក់ ដែល​ជួប​ការលំបាក​ខ្វះខាត ដោយសារ​ធ្លាក់​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​ជា​ច្រើន​មុខ​ដើរ​ពុំរួច​សម្រាក​នៅ​លើ​គ្រែ ហើយ​ប្រពន្ធ​ដែល​កំពុង​មើល​ថែទាំ​គាត់ ក៏​ងងឹតភ្នែក និង​មាន​កូនស្រី​ម្នាក់​ជា​ស្ត្រី​មេម៉ាយ ប្រកប​របរ​ស៊ីឈ្នួល​លាងចាន​តាម​ហាង និង​បោក​ខោអាវ អោយ​អ្នកជិតខាង បាន​ប្រាក់​បន្តិចបន្តួច​ទុក​សម្រាប់​តែ​មើលថែទាំ​ជំងឺ​ឪពុកម្តាយ​។

​លោក ម៉ែន មក​រ៉ុន ហៅ វណ្ណ សុផាត អាយុ​៦៩​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល អតីត​ធ្លាប់ជា​អ្នក​រួម​ការងារ​នៅក្នុង​គណកម្មកា​របើក​ច្រកព្រំដែន កម្ពុជា​-​ថៃ ប៉ោយ​ប៉ែត ជាមួយ​លោក រ័ត្ន ស្រ៊ាង នា​សម័យ​រដ្ឋ​កម្ពុជា និង​ដែល​បាន​បែក​គ្នា ជាង​៣០​ឆ្នាំ​មកហើយ ស្រាប់តែ​ពេល​ថ្មីៗ​នេះ ព័ត៌មាន​ជួប​ការលំបាក​ខ្វះខាត របស់លោក ម៉ែន មក​រ៉ុន ហៅ វណ្ណ សុផាត បានឮ​មកដល់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើឲ្យ​លោក​ក្តុកក្តួល​ជា​អនេក ក៏​បាន​ចាត់​ក្រុមការងារ​នាំយក​អំណោយ​ទៅ​ប្រគល់ជូន ដោយ​មនោសញ្ចេតនា ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។​

​អំណោយ​ដែល​បាន​យក​ទៅ​ប្រគល់ជូន រួមមាន​ថវិកា​ចំនួន ២​លាន​រៀល​, អង្ករ​ចំនួន ៥០​គីឡូក្រាម​, មី​០១​កេស​, ត្រីខ​០២​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ទឹកត្រី​០១​យួរ​, ទឹក​សុទ្ធ​០២​កេស​, ទឹកដោះគោឆៅ​០១​យួរ​, ភេសជ្ជៈ​០២​កេស​, សាច់ជ្រូក​ផាត់​កន្លះ​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, សាច់ក្រក​០១​គីឡូក្រាម​, សៀង​០១​យួរ​, មុង​០១, ភួយ​០១,​កន្សែង​០១, ខោ​ទឹកនោម​ចំនួន​០២​កញ្ចប់​, និង​សម្ភារ​មួយចំនួនទៀត​។ ក្នុង​អំណោយ​ទាំងអស់ របស់លោក រ័ត្ន ស្រ៊ាង ក៏​មាន​ថវិកា របស់ លោក វូ វណ្ណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​ទីចាត់ការគយ​និង​រដ្ឋាករ ចូលរួម​ចំនួន​២០០$ ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com