ទាន់ហេតុការណ៍
0

​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចាត់​ក្រុមការងារ ប្រគល់​បច្ច័យ និង អំណោយ​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ចំនួន​០២​គ្រួសារ​!

​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចាត់​ក្រុមការងារ ប្រគល់​បច្ច័យ និង អំណោយ​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ចំនួន​០២​គ្រួសារ​!

លោក​វរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ចាត់​ក្រុមការងារ​ប្រគល់​បច្ច័យ និង អំណោយ​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ចំនួន​០២​គ្រួសារ ក្នុងនោះ ៖

​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បានប្រគល់​បច្ច័យ​រប​ស់លោក​មេបញ្ជាការ និង នាយ នាយរង អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ក្នុង​ស្មារតី​សាមគ្គីភាព ចំនួន ២,០០០,០០០​រៀល (​ពីរ​លាន​រៀល​), អង្ករ ០២​ការុង​, ទឹក​សុទ្ធ និង​ភេសជ្ជៈ​ចំនួន ០៤​កេស ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់ គ្រួសារ​លោក​អនុសេនីយ៍ឯក កែវ ចាន់​ធឿន ជំនួយការ​ខណ្ឌ ដែលមាន​ឪពុក​ទទួលមរណៈភាព​។​

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បានប្រគល់​បច្ច័យ​រប​ស់លោក​មេបញ្ជាការ និង នាយ នាយរង អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ក្នុង​ស្មារតី​សាមគ្គីភាព ចំនួន ២,១០០,០០០​រៀល (​ពីរលាន​ដប់​ម៉ឺន​រៀល​), អង្ករ​០២​ការុង​, ទឹក​សុទ្ធ និង​ភេសជ្ជៈ​ចំនួន ០៤​កេស ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់ គ្រួសារ​លោក​វរសេនីយ៍ត្រី សៅ លឿត មេបញ្ជាការរង​ខណ្ឌ ដែលមាន​ឪពុកក្មេក​ទទួលមរណៈភាព​។​
#PhnomPenhGRK

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com