ទាន់ហេតុការណ៍
0

ចោរ​ឆក់​ខ្សែ​-​ក ក្មេង​កំពុង​លេង​នៅ​មុខ​ផ្ទះ​សម្រេចបាន​៥​ថ្ងៃ មិនទាន់​បាន​លក់​ចេញ​ជា​លុយ​ផង ត្រូវ​ជាប់​ខ្នោះដៃ អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ចោរ​ឆក់​ខ្សែ​-​ក ក្មេង​កំពុង​លេង​នៅ​មុខ​ផ្ទះ​សម្រេចបាន​៥​ថ្ងៃ មិនទាន់​បាន​លក់​ចេញ​ជា​លុយ​ផង ត្រូវ​ជាប់​ខ្នោះដៃ អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៣ នៅ​ចំណុច ផ្លូវ​លេខ​៩២ ស្ថិតនៅ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ មាន​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក​Nex ធ្វើ​សកម្មភាព ឆក់​ខ្សែ​-​ក ពី​ក្មេង​កំពុង​លេង​នៅមុខ​ផ្ទះ​បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​។ បន្ទាប់​មក​ឪពុក​ក្មេងរងគ្រោះ បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​។ ក្រោយពេល​ទទួល​បណ្តឹង​បាន​៥​ថ្ងៃ កម្លាំង​ជំនាញ​អាវុធហត្ថ ខណ្ឌ​សែន​សុខ បាន​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច ភូមិ​ច្រេស សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ ឈ្មោះ សេង នី ហៅ​ធូ អាយុ ៤០​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ បាន​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ឆក់​ខ្សែក​ពី​ក្មេងរងគ្រោះ​ពិតប្រាកដ​មែន ក្នុងនោះ​អាវុធហត្ថ បាន​ចាប់យក​វត្ថុតាង ខ្សែ​-​ក ១​ខ្សែ ដែល​ជា​របស់​ក្មេងរងគ្រោះ ប្រគល់​អោយ​ម្ចាស់​ដើម​វិញ​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com