ទាន់ហេតុការណ៍
0

ខឹង​ខុស​ខឹង​ខាត​! ​ករណី​ប្រើ​អំពើហិង្សា​ដោយ​ព្រួត​គ្នា​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​!

ខឹង​ខុស​ខឹង​ខាត​! ​ករណី​ប្រើ​អំពើហិង្សា​ដោយ​ព្រួត​គ្នា​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​!

កាលពី​យប់​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានទទួល​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​២៤​ម៉ោង​លេខ ១២៩១ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ថា​មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា បណ្តាលឲ្យ​ជនរងគ្រោះរ​ង​របួស​ធ្ងន់ កើតឡើង នៅ​ចំណុច ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ភ្លាមៗ​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ធ្វើ​ការស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​។

​រហូតមកដល់ ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​០១​និង​១០​នាទី រសៀល កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅ​ចំណុច ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ យក​មក​សាកសួរ​។ ជនសង្ស័យ​ទាំង​០៣​នាក់ មានឈ្មោះ ៖
១-​ឈ្មោះ កែវ ឌី​ម៉ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ ដឹក​បន្លែ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
២-​ឈ្មោះ សរ សីឡា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ លក់​នំ​កា​ឆាយ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
៣-​ឈ្មោះ សុវណ្ណ ប្រាក់ ហៅ ខ្មៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២១ និង​៣០​នាទី ពួក​ខ្លួន​ពិតជា​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com