ទាន់ហេតុការណ៍
0

ជនសង្ស័យ​០៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​គាស់​ផ្ទះ និង​លួច​សម្ភារ​ក្នុង​ការដ្ឋាន​សំណង់​ជា​អាជីព ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ជនសង្ស័យ​០៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​គាស់​ផ្ទះ និង​លួច​សម្ភារ​ក្នុង​ការដ្ឋាន​សំណង់​ជា​អាជីព ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ជនសង្ស័យ​០៣​នាក់ ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ស្ទូល​ខ្ពស់ សង្កាត់​កំបូល ខណ្ឌ​កំបូល ពាក់ព័ន្ធ​ករណី​លួច​គាស់​ផ្ទះ និង​លួច​សម្ភារ ក្នុង​ការដ្ឋាន​សំណង់​ជា​អាជីព​។
​ជនសង្ស័យ​ទាំង​០៣​នាក់ មានឈ្មោះ ៖
១-​ឈ្មោះ អេង ភា​រិន ហៅ ស្នា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​បឹង​កំបោរ សង្កាត់​ឪឡោក ខណ្ឌ​កំបូល​។
២-​ឈ្មោះ អេង ភារុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ខេត្ត​កណ្តាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្នូល​ខ្ពស់ សង្កាត់​កំបូល ខណ្ឌ​កំបូល​។
៣-​ឈ្មោះ យ៉ុម ប្រុស​ម៉ៅ ហៅ ខ្មៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ខេត្ត​ព្រៃវែង ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្ទូល​ខ្ពស់ សង្កាត់​កំបូល ខណ្ឌ​កំបូល​។ ជន​ទាំង​០៣​នាក់​នេះ ក្រោយពេល​ពិនិត្យ​ឃើញថា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ចំណែក​បក្ខពួក​ជនសង្ស័យ ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បន្ត​។​
​វត្ថុតាង​ចាប់យក ៖ ១-​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1JE-0549, ២-​ទូរ​សព្ទ​ដៃ​ចំនួន​០៣​គ្រឿង​, ៣-​កូនសោរ​ចំនួន​០៣ និង​ទូ​ណឺ​វីស​ចំនួន​០១, ៤-​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​មួយ​កញ្ចប់​តូច​។​

​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា ពួក​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ និង​លួច​ដែក រួម​ទាំង​សម្ភារ​សំណង់​ជា​ច្រើនលើក និង​ជា​អាជីព ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com