ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៨​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៨​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៨​នាក់ (​ស្រី​០២​នាក់​) ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ដី​ឡូរ៍​ទុកចោល ភូមិ​អ័រគី​ដេរ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់​យក​មាន ៖ ក្រាម​ស​ថ្លា​ចំនួន​១០​កញ្ចប់ រួម​នឹង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត​។

ជនសង្ស័យ​ទាំង​០៨​នាក់ មានឈ្មោះ ៖
១/​ឈ្មោះ សុខុន វី​ហ្សា ភេទ​ស្រី អាយុ​២៣​ឆ្នាំ​, ២/​ឈ្មោះ សួន យ៉ាង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​, ៣/​ឈ្មោះ កែវ គង្គា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​, ៤/​ឈ្មោះ សុខ ប៊ុនឈីន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៥/​ឈ្មោះ យ័ន គឹម​សេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ៦/​ឈ្មោះ សោម ឃឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៧/​ឈ្មោះ ឃឹម ម៉េង​គង់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៨/​ឈ្មោះ ពែ​ក ផល្លី ភេទ​ស្រី អាយុ​៥៨​ឆ្នាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៨​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com