ទាន់ហេតុការណ៍
0

មុខរបរ​ចិញ្ចឹម​មាន់​សាច់​ខ្មៅ​ឆ្អឹង​ខ្មៅ មាន​តិចតួច​ដោយ​ពុំ​សូវ​មាន​តម្រូវការ

មុខរបរ​ចិញ្ចឹម​មាន់​សាច់​ខ្មៅ​ឆ្អឹង​ខ្មៅ មាន​តិចតួច​ដោយ​ពុំ​សូវ​មាន​តម្រូវការ

សៀមរាប ៖ អ្នក​ចិញ្ចឹម​មាន់​សាច់​ខ្មៅ​ឆ្អឹង​ខ្មៅ មាន​តិចតួច​បំផុត​ដោយ​យល់ថា​ជា​ពូជ​មាន់​នាំចូល​ពី​ថៃ ក៏ប៉ុន្តែ​ប្រភេទ​មាន​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​មាន់ស្រុក ។

​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន​សាច់​ខ្មៅ​ឆ្អឹង​ខ្មៅ ក្នុង​ខេត្ត​សៀមរាប ដែល​មានឈ្មោះ​ថា លោក​សំណាង បាន​ចិញ្ចឹម​ពូជ​មាន់​នេះ​២​ឆ្នាំ​មកហើយ ដោយ​នាំ​កូន​ពូជ​ចូល​ពី​ប្រទេស​ថៃ ។

​លោក​សំណាង​បានអោយដឹង​ទៀត​ថា ការ​ចិញ្ចឹម​មាន់​ខ្មៅ​នេះ​គឺ​នាំចូល​ពី​ពូជ​កូន​ដែល​មាន​តម្លៃ​១​ក្បាល​១០០​បាត ដោយ​ចិញ្ចឹម​ប្រើ​រយៈពេល​៣​ខែ​២០​ថ្ងៃ​ដូច​មាន់​ក្នុងស្រុក​ដែរ តែ​ពូជ​មាន​នេះ​ពុំ​សូវ​សាយ​កូន​ដូច​មាន់ស្រុក​នោះឡើយ ។ រោង​ចិញ្ចឹម មាន់ របស់​លោក​សំណាង មាន​មាន់​ញី ៦០​ក្បាល និង​ឈ្មោល ១០​ក្បាល​ប៉ុណ្ណោះ​ដោយ​ក្នុង​ទ្រុង​នីមួយៗ​ដាក់​ឈ្មោល​១​ក្បាល ។

​ពូជ​មាន​សាច់​ខ្មៅ​ឆ្អឹង​ខ្មៅ​នេះ​លក់​ចេញ​បាន​ថ្លៃ​ចាប់ពី​១៨០០០​រៀល ទៅ ២៥០០០​រៀល ក្នុង​១​គី​ឡូ ។ ដោយ​លក់​ចេញ​ភាគច្រើន​ទៅដល់​រោងការ​ដែល​ភាគច្រើន​គេ​និយម​ទទួលទាន​ជា​ស៊ុប​មាន់​ខ្មៅ នោះ​ហើយ ម្យ៉ាងទៀត​ពូជ​មាន់​ខ្មៅ​នេះ​វា​មាន​ឆ្អឹង​ខ្មៅ​ដិត តែ​ក្នុង​រយៈ​ដែល​ចិញ្ចឹម​ពី​តូច​បាន​១​ខែ រឺ​ជាង​១​ខែ​ប៉ុណ្ណោះ​សប្បុរ​ពណ៌​ឆ្អឹង​ខ្មៅ​អាច​នឹង​លែង​ខ្មៅ​តទៅទៀត​ហើយ ។

​លោក​សំណាង​បន្តថា ការចិញ្ចឹម​មាន​នេះ សំដៅ​តែ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ពិសេស​ការ​កម្ម៉​ង់​ក្នុង​ពិធីមង្គល់ការ​ឬ​បុណ្យទៀន ដែល​ប្រជាពលរដ្ឋ​យើង​និយម​យក​មាន់​ខ្មៅ​នេះ​ទៅ​ចំអិន​ជា​ស៊ុប​ពៅ​កំលាំង ។ កញ្ញា​វ៉ាត​

 

Filed in: កសិកម្ម

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com