ទាន់ហេតុការណ៍
0

UNICEF ជា​ដៃគូរ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល និង​ជា​ចំបង​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅ​កម្ពុជា​

UNICEF ជា​ដៃគូរ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល និង​ជា​ចំបង​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅ​កម្ពុជា​

​ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Will Praks ប្រធាន​អង្គការ​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​កុមារ (UNICEF) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា​៖ អង្គការ UNICEF ជា​ដៃគូរ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល និង​ជា​ដៃគូ​ចំបង​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅ​កម្ពុជា ។

​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ រដ្ឋមន្ដ្រី បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​លោក Will Praks ដែល​បាន​ទទួល​តំណែង​ជា​ប្រធាន​អង្គការ​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​កុមារ (UNICEF) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ UNICEF ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​លើ​វិស័យ​ផ្គត់ផ្គង់​តឹក​ស្អាត និង​អនាម័យ​ជនបទ​ឲ្យសម្រេចបាន​សមិទ្ធផ​ល​រួមគ្នា គឺ​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF នា​ពេលកន្លងមក ដូចជា​នៅ​ខេត្ត​ស្វាយរៀង ព្រៃវែង និង​ខេត្ត​កណ្ដាល ហើយ​នៅពេល​ឆាប់ៗ​ខាងមុខ​នេះ​នឹង​ធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ​ខេត្ត​កំពង់ស្ពឺ ជា​ខេត្ត​ទី​៤ បានបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF ។

​ជា​ការឆ្លើយតប​លោក Will Praks បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ រដ្ឋមន្ត្រី ដែល​បាន​ផ្ដល់​ឪ​កាស​ឲ្យ​រូបលោក និង​សហការី​បាន​ចូលជួប សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នាពេលនេះ និង​បាន​ជម្រាបជូន​ថា លោក​បាន​ទទួល​តំណែង​ជា​ប្រធាន​អង្គការ​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​កុមារ (UNICEF) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រយៈបេល ១​ឆ្នាំ​ហើយ លោក​យល់ថា ការងារ​អភិវឌ្ឍន៍​ជនបទ​មាន​អាទិភាព​ណាស់ ហើយ UNICEF នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​គឺ​ក្រ​សួ​អ​អភិវឌ្ឍន៍ជនបទ ដើម្បី​ទួលបាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ។

​លោក​បាន​បន្តថា UNICEF បាន​នឹង​កំពុង​គិតគូរ​ដល់​ភាព​ធន់ និង​ការប្រែប្រួល​អាកាសធាតុ​ទាក់ទិន​ទៅ​នឹង​ការអភិវឌ្ឍន៍​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅ​កម្ពុជា ។ ជាមួយគ្នានេះ UNICEF នឹង​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ឯកសារ​គោលនយោបាយ​ក៏​ដូចជា​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ដើម្បី​រួម​គ្នា​ជម្រុញ​វិស័យ​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ត​ទៀត ជាមួយ​ដៃគូរ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​លើ​គោល​នយោបាយ​ក៏​ដូចជា​ផែនការ​សកម្មភាព​ជាតិ ជំហាន​ទី​៣ ខណៈ​ជំហាន​ទី​២ នឹង​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ​២០២៣ នេះ ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com