ទាន់ហេតុការណ៍
0

ជន​ក្លែង​ជា​អាវុធហត្ថ និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ជន​ក្លែង​ជា​អាវុធហត្ថ និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៣ ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច ផ្ទះ​កោស​ជប់​ម៉ាស្សា ផ្លូវ​៣០​ម៉ែត្រ ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ពាក់​ពន្ធ័​ករណី​ក្លែងបន្លំ​ជា​កងរាជអាវុធហត្ថ ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​កោស​ជប់ ព្រមទាំង​កាន់កាប់​អាវុធ​ខុសច្បាប់​។​

​ជនសង្ស័យ ឈ្មោះ ស៊ី កប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ក្លែង​ពាក់​ឯកសណ្ឋាន​អាវុធហត្ថ ដាក់ឈ្មោះថា ហេង សុភក្ក្រ និង​ពាក់​ស​ក្ក័ ថ្នាក់​អនុសេនីយ៍ឯក កាន់កាប់​អាវុធ​ខ្លី​០១​ដេ​ី​ម ម៉ាក​K៥៤ លេខ​១៩៥២ បង់​០១ គ្រាប់​០៧​គ្រាប់ អា​ឌី​១​គ្រឿង ស្រោម​កាំភ្លើង​០១ ម៉ូតូ ០១​គ្រឿង ម៉ាកវ៉េវ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JV-2940 ធ្វើ​សកម្មភាព ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​កោស​ជប់ ក្នុង​ភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​មានជ័យ​។

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ក្លែងបន្លំ ឯកសណ្ឋាន​កងរាជអាវុធហត្ថ ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​កោស​ជប់ ព្រមទាំង​កាន់កាប់​អាវុធ​ខុសច្បាប់ ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com