ទាន់ហេតុការណ៍
0

ការលើកកម្ពស់​អំពី​ការយល់ដឹង​នៃ​ការថែទាំ​សុខភាព​របស់​មាតា​ទារក​និង​កុមារ​កម្ពុជា​

ការលើកកម្ពស់​អំពី​ការយល់ដឹង​នៃ​ការថែទាំ​សុខភាព​របស់​មាតា​ទារក​និង​កុមារ​កម្ពុជា​

ប្រធានបទ​ស្ដី​ពី​ការរួម​គ្នា​ពង្រឹង​សេវា​សុខភាព​មាតា​ទារក កុមារ យុវវ័យ​និង​អាហារ​រូបត្ថ​ម្ភ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ជីវភាព​នៅ​ឆ្នាំ 2030​។​

​ការកំណត់​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​ដើម្បី​លើកកម្ពស់​ការយល់ដឹង អំពី​ការថែទាំ​សុខភាព​របស់​មាតា ទារក និង​កុមារ​កម្ពុជា​។​ជាមួយគ្នានេះ​កាកបាទក្រហម​កម្ពុជា​កន្លង​ទៅ​ថ្មីៗ​នេះ​បាន​រៀបចំ​កិច្ចពិភាក្សា​មួយ​ស្ដី​ពី​ការរួម​គ្នា​ពង្រឹង​សេវា​សុខភាព​បន្ត​ពូជ​សុខភាព​មាតា​ទារក​កុមារ​យុវវ័យ​និង​អាហារ​រូបត្ថ​ម្ភ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ 2030​។​

​លោកស្រី​ពុំ​ចន្នី​អគ្គលេខាធិការកា​កបាទក្រហមកម្ពុជាបា​ន​ថ្លែង​ក្នុងឱកាស​ទិវាជាតិ​សុខភាព មាតា ទារក និង​កុមារ​ថា វេទិកា​នៃ​កិច្ចពិភាក្សា​នេះ​និង​ដំណើរការ យ៉ាង​រលូន​និង​ផលិត​ចេញ​នៅ​ផ្លែផ្កា​ខ្លឹមសារ​សម្រាប់​អប់រំ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ជា​ប្រយោជន៍​ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​យើង​ជាពិសេស​ស្ត្រី​កំពុង ពពោះ ស្ត្រី មាន​កូនតូច និង​លើកកម្ពស់​ការយល់ដឹង អំពី​ការថែទាំ​សុខភាព របស់​ខ្លួន​ជា​ការបង្កើត​នូវ​កូន​ជាទី​ស្រលាញ់​របស់​ខ្លួន​ប្រកប​ដោយ​សុខភាព​ល្អ​សន្តិ​បញ្ញា​វាងវៃ​។​

​ជាមួយ​នឹង​ទិវា​ជាតិ​សុខភាព​មាតា​ទារក និង កុមារ ក្រោម​ប្រធានបទ​នេះ​លោក​ហេង​សុផាន់​ណា​រិទ្ធ អគ្គនាយករង ប​.​ស​.​ស បាន​អះអាង​ថា​( ប ស ស )​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការលើក​កំពស់ ស្ថេរភាព ជីវភាព និង​ការលើកកម្ពស់​សុខភាព​តាមរយៈ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​។​

​លោក​បញ្ជាក់ទៀតថា ទី 1 ជា​ការ​ទៅ​ពិនិត្យ​សុខភាព​មុន​និង​ក្រោយ​ពេល​សម្រាល​ដោយ​មិន​។ ទី 2 គឺ​ទទួលបាន​សេវា​សម្រាល​ដោយ​មិន​បង់ថ្លៃ​ហើយ​ទី 3 គឺ​ការទទួលបាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំថ្ងៃ​៧០% នៃ​ប្រាក់​ឈ្នួល​មធ្យម​ដែល​ជាប់​វិភាគទាន​ជា​មួយ​(​ប ស ស​)​ចំនួន 90 ថ្ងៃ​។​

​គួរ​រំលឹក​ឲ្យដឹងថា​ចាប់តាំងពី​ឆ្នាំ 2018 មកដល់​បច្ចុប្បន្ន លោក​ហេង​សុផាន់​ណារិ​ទ្ធ​បញ្ជាក់ថា ស្ត្រី​ស្ថិតក្រោម​ច្បាប់​ការងារ​និង​ក្រៅ​ប្រព័ន្ធ​គឺ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម របស់​រាជរដ្ឋាភិបាល​ដោយ​កូន ១ ទទួល​បាន​ចំនួន 40 ម៉ឺន​រៀល​កូន ២ នាក់​ទទួលបាន 80 ម៉ឺន​រៀល​កូនភ្លោះ​៣​ទទួលបាន 1 លាន ២ សែន​រៀល រួម​ទាំង​ប្រាក់ ឧបត្ថម្ភ​របស់​លោកជំទាវ​ប៊ុនរ៉ានី​ហ៊ុនសែន​ផងដែរ​។​
​ដោយ លីតា

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com