ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស !

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស !

នា​រសៀល ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៣ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស បាន​នាំយក​នូវ​អំណោយ ចំនួន​០៧​មុខ ដែល​រួមមាន​៖ ភេ​ស​ជ្ជះ​ប៉ូវ​កម្លាំង Zorus ចំនួន ២,០០០ កេស​, ទឹក​សុទ្ធ ចំនួន ១,០០០ យួរ​, សាប៊ូ​ម្សៅ ចំណុះ ៤០០g ចំនួន ២០០ ការុង​, សាប៊ូ​ដុស​ខ្លួន ចំណុះ 1L ចំនួន ១០០ កេស​, សាប៊ូកក់សក់ ចំណុះ 500ml ចំនួន ១០០ កេស​, ថ្នាំ​ដុសធ្មេញ ចំណុះ 150ml ចំនួន ១០០ កេស​, ធូប​មូស ចំនួន ១០០ កេស ដែល​គិត​ជា​ទឹកប្រាក់​សរុប​ស្មើនឹង ចំនួន ៤១,៨៥០$ មក​ប្រគល់ជូន​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ជា​អំណោយ​ផ្តល់​ដល់​កងកម្លាំង ក្នុងឱកាស​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ​។

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ស្វាគមន៍ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស ប្រកបដោយ​មនោសញ្ចេតនា​ស្និទ្ធិស្នាល​កក់ក្តៅ និង​បាន​សម្តែង​នូវ អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក​អគ្គនាយក ដែល​តែងតែ​មាន​ចិត្តសប្បុរស​ឧបត្ថម្ភ​អំណោយ​ដល់ អាវុធហត្ថ​រាជធានី​ភ្នំពេញ រាល់​ពេល​មាន​កម្មវិធី​ផ្សេងៗ​កន្លងមក ក៏​ដូចជា​ក្នុង​ពេល​នេះ​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com