ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ ចុះសួរសុខទុក្ខ លោក​មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ ចុះសួរសុខទុក្ខ លោក​មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​!

​នា​ល្ងាច ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ត្រី ព្រំ សុផល មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលឲ្យ​បាក់​ជើងនា​ពេលកន្លងមក បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​បន្ត​នៅ​ឯ​គេហដ្ឋាន​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ២​លាន​រៀល​, ភេសជ្ជៈ​ប៉ូវ​កម្លាំង​ចំនួន ០២​កេស​, ទឹក​សុទ្ធ​៤​កេស​, ទឹកដោះគោ​បឺត ០២​កេស​, ផ្លែឈេ​ី ០១​កន្ត្រក ជូន​ដល់ លោក​វរសេនីយ៍ត្រី ព្រំ សុផល ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com