ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូល​សោធន​និវត្តន៍​កន្លងមក ចំនួន ៦៣​នាក់​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូល​សោធន​និវត្តន៍​កន្លងមក ចំនួន ៦៣​នាក់​!

នា​ព្រឹក ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូល​សោធន​និវត្តន៍ កន្លង​មក​ចំនួន ៦៣​នាក់ ដោយ​មាន​ចូលរួម​ពី មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយការិយាល័យ និង លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ជូនពរ របស់​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា ជូន​ដល់​និវត្តន៍​ជន​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​បាន​ណែនាំ ឲ្យ​ចេះ​គិតគូរ​រៀបចំ​ផែនការ​សេដ្ឋកិច្ច ក្នុង​គ្រួសារ​ឲ្យបាន​ហ្មត់ចត់ ចេះ​តាមដាន​និង ថែទាំ​សុខភាព ឲ្យបាន​ល្អ ហាត់ប្រាណ​ឲ្យបាន​ជាប់​ជាប្រចាំ រស់នៅ​ប្រកប​ដោយ អនាម័យ​និង​បរិស្ថាន​ស្អាត ដើម្បី​សុខភាព​គ្រប់គ្នា​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​បន្ថែម​ថា ទោះបី​បងប្អូន​ចូល​និវត្ត​ហើយ​ក៏​ដោយ សម្រាប់​រូបលោក​ដែល ធ្លាប់​រួម​ការងារ​ជាមួយគ្នា លោក​នៅតែ​មាន​មនោសញ្ចេតនា ដូច​ជា​សាច់ញាតិ​បងប្អូន​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​គ្រប់​កាលៈទេសៈ ហើយ​ចំពោះ​បងប្អូន​វិញ ក៏ត្រូវ​ជួយ​សហការ​រក្សា​សន្តិសុខ​សុវត្ថិភាព​មូលដ្ឋាន​ខ្លួន​រស់នៅ និង​ត្រូវ​ចេះ​ជួយ​សង្កេត​ហេតុ​ការ ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ បទល្មើស​គ្រប់​ប្រភេទ ដល់​សមត្ថកិច្ច ដើម្បី​បង្កា​ទប់ស្កាត់​គ្រប់​បទ​ល្មើស និង​បង្ក្រាបបាន​ទាន់ពេលវេលា​។​

​ក្រោយ​ពី​ការ​សំណេះសំណាល​សួរសុខទុក្ខ​រួចមក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ដល់ យោធិន ចូល​សោធន​និវត្តន៍ ទាំង​៦៣​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន អង្ករ ០២​ការុង​, មី ០១​កេស​, ទឹកក្រូច ០១​កេស​, ត្រីខ ០២​យួរ​, ទឹកស៊ីអ៊ីវ ទឹកត្រី ០២​យួរ រួម​និង ថវិកា ២០​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នា​ពេលខាងមុខ​នេះ​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com