ទាន់ហេតុការណ៍
0

ចិញ្ចឹម​ពូជ​ទាកាប៉ា​ប៉េកាំង​ក្នុង​ចំនួន​៥០០​កូន​រយៈ​ជាង​២​ខែ​អាច​រកចំណូលបាន​១​ពាន់​ដុល្លារ​

ចិញ្ចឹម​ពូជ​ទាកាប៉ា​ប៉េកាំង​ក្នុង​ចំនួន​៥០០​កូន​រយៈ​ជាង​២​ខែ​អាច​រកចំណូលបាន​១​ពាន់​ដុល្លារ​

​ពូជ​ទាកាប៉ា​ប៉េកាំង​ជា​ប្រភេទ ទា​ដែល​សម្បូរ​ខ្លាញ់​ជាង​ទា​ធម្មតា ហើយ​ការចិញ្ចឹម​ទៀតសោត ការ​ឆាប់​ធំធាត់ ធ្វើឲ្យ​មាន​អ្នក​ចិញ្ចឹម​ច្រើន​ទើប​មាន​ការនាំចូល​ពូជ​កូន​ទាកាប៉ា​ប៉េកាំង​ដោយ​ធ្វើ​ការផ្សព្វផ្សាយ​តាមរយៈ​អន​ឡាញ​ក្នុង​ទីផ្សារ​រាជធានី​និង​ខេត្ត​តាកែវ​។​

​អាជីវករ​ឈ្មោះ​ចែ​ឡាង ជា​អ្នកលក់​ចែកចាយ​បន្ត​ក្នុង​ក្រុង​ភ្នំពេញ​តាមរយៈ​អន​ឡាញ​បានឲ្យដឹង​ថា​កូន​ទាកាប៉ា​ប៉េកាំង​នេះ​លក់​ចេញ​មួយ​ក្បាល​ថ្លៃ​៥​ពាន់​រៀល បើ​ទិញ​ច្រើន​អាច​ចុះថ្លៃ​មក​នូវ​៤៥០០​រៀល​។​ទាកាប៉ា​ប៉េកាំង ជា​ប្រភេទ​ទា​ដែល​សម្បូរ​ខ្លាញ់​ច្រើន​ដែល​អាច​អាជីវករ​យក​ទៅ​ខ្វៃ​ឬ​ដុត​ក្នុង​វិធី​មង្គល ឬ​ពិធីបុណ្យ​ផ្សេងៗ​។​ចែ​ឡាង​បន្តទៀតថា បើ​ចិញ្ចឹម​កូន​ទាកាប៉ា​ប៉េកាំង​ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ចិញ្ចឹម​ក្នុង​រយៈពេល​២​ខែ​១០​ថ្ងៃ កូន​ទាកាប៉ា​អាច​ឡើង​ទម្ងន់​ដល់​៣​គីឡូ​ហើយ​ក្នុង​ចំនួន​៥០០​កូន​អាច​រកចំណូលបាន​១​ពាន់​ដុល្លារ​ក្នុង​១​វគ្គ​ហើយ​តម្លៃ​ទីផ្សា​រសាច់​ទាកាប៉ា​ប៉េកាំង​ក្នុង​១​គីឡូក្រាម​តាម​ហាងឆេង​៧​ពាន់​រៀល​ទៅ​១១០០០​រៀល ។ ដេប៉ូ​លក់​ចែកចាយ​កូន​ទាកាប៉ា​ប៉េកាំង​នេះ​មាន​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ទីតាំង​ខេត្តតាកែវ​ ។ ​កញ្ញា វ៉ាត​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com