ទាន់ហេតុការណ៍
0

លោក​វរសេនីយ៍ឯក សៀ ទីន បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ដែល​នឹង​ត្រូវ​អនុវត្ត​ជា​បន្តបន្ទាប់​!

លោក​វរសេនីយ៍ឯក សៀ ទីន បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ដែល​នឹង​ត្រូវ​អនុវត្ត​ជា​បន្តបន្ទាប់​!

ដោយ​អនុវត្ត​តាម​ការណែនាំ របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​រួម របស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ដល់ លោក​ប្រធាន​មន្ទី​រទាំង​៧ លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ វរ​សេនា​តូច ដោយ​ធ្វើ​ការណែនាំ​ឲ្យ​ត្រួតពិនិត្យ ទាំង​មធ្យោបាយ សម្ភារ​គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ ដើម្បី​សម្រេចបាន​នូវ​កិច្ច ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក៏​ដូច​ជា​ព្រឹត្តិការណ៍ ស៊ី​ហ្គេម លើក​ទី​៣២ និង អាស៊ាន ប៉ា​រ៉ា ហ្គេម លើក​ទី​១២ ដែល​ប្រទេស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ ព្រមទាំង​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និតិ​កាល​ទី​៧ នៃ​រដ្ឋសភា ផងដែរ​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com