ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​និង​ថវិកា ចូលរួម​រំលែក​ទុក្ខ​ដល់ គ្រួសារ​សមាជិក ដែល​មាន​ម្តាយ​ទទួលមរណភាព​!

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​និង​ថវិកា ចូលរួម​រំលែក​ទុក្ខ​ដល់ គ្រួសារ​សមាជិក ដែល​មាន​ម្តាយ​ទទួលមរណភាព​!

​ដោយ​មាន​ការណែនាំ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​ថវិកា​ចំនួន ១,១៥០,០០០​រៀល , អង្ករ​៥០​គីឡូក្រាម​, មី ១​កេស​, ភេសជ្ជៈ ៤​កេស​, ទឹក​សុទ្ធ ៦​កេស ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ លោក​ព្រិន្ទបាលឯក គង់ គ្រុយ សមាជិក វរ​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ម្តាយ​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង​លេ​ី ស្រុក​បន្ទាយមាស ខេត្ត​កំពត និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
#PhnomPenhGRK

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com