ទាន់ហេតុការណ៍
0

លោក​បណិ្ឌត​សភាចារ្យ​អ៊ុក រ៉ាប៊ុន​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ជំនន់​ទឹកភ្លៀង​៣០០​គ្រួសារ​

លោក​បណិ្ឌត​សភាចារ្យ​អ៊ុក រ៉ាប៊ុន​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ជំនន់​ទឹកភ្លៀង​៣០០​គ្រួសារ​

លោក​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​អភិវឌ្ឍន៍ជនបទ​អមដំណើរ​ដោយ​លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​បា​ន​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៣០០​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​បណ្តាលមកពី​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​កញ្ជ​រ ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​នា​ថ្ងៃ ២២ តុលា ។​

​អំណោយ​ទាំងនោះ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​១០​គីឡូក្រាម មី​១​កេស ធុង​ជ័រ​ចំណុះ​២០​លីត្រ​ចំនួន​១ ពី​ដុង ចំណុះ​២០​លីត្រ​ចំនួន​១​ថ្នាំ​ក្លរ​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់ សាប៊ូ​ប្រូ​តិច​ចំនួន​២​ដុំ និង​សាប៊ូម្សៅ​២​កញ្ចប់​ផងដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​បណ្ឌិត​សភា​ចារ្យ រដ្ឋមន្ត្រី​និង​ប្រតិភូ​រួម​ដំណើរ​ក៏បាន​អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​២៣០០​ម៉ែត្រ អណ្តូងទឹក បង្គន់​អនាម័យ​ដែល​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ភូមិ​ផ្លូវ​លួង ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​។​

​ដោយឡែក​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​២៣០០​ម៉ែត្រ​ដែល​ខូច​លោក​បណ្ឌិត​សភា​ចារ្យ រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ពោធិ៍សាត់ ដាក់បញ្ចូល​ទៅក្នុង​គម្រោង​ជួសជុល​បន្ទាន់​ដើម្បី​ធ្វើការ​ជួសជុល​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com