ទាន់ហេតុការណ៍
0

​សែ​ល​កាត និង Prime Cineplex បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​ជា​ដៃគូ​ដើម្បី​ស្វែងរក​នូវ​ឱកាស​រួមគ្នា​

​សែ​ល​កាត និង Prime Cineplex បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​ជា​ដៃគូ​ដើម្បី​ស្វែងរក​នូវ​ឱកាស​រួមគ្នា​

ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ ៖ ក្នុងថ្ងៃនេះ សែ​ល​កាត​ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឈាន​មុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ដៃគូ​សហការ​ថ្មី​ជាមួយនឹង​Prime Cineplex ដែលជា​ក្រុមហ៊ុន​សម្ព័ន្ធ​ផ្នែក​ភាពយន្ត​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​បំផុត​មួយ​នៅក្នុង​ប្រទេស​កូរ៉េ​។ ទំនាក់ទំនង​ជា​ដៃគូ​គ្នា​នេះ នឹង​ញុំ​ា​ង​ឱ្យ​អតិថិជន​របស់​សែ​ល​កាត​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ និង​ការផ្តល់ជូន​ពិសេស​ផ្តាច់មុខ​ជាច្រើន​។​

​នៅក្នុង​សន្និសីទ​ព័ត៌មាន​នា​ថ្ងៃ​ពុធ​ទី ១៤ ខែ​តុលា​នេះ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ផ្សារ​ទំនើប​Samai Square​ក្នុង​ខណ្ឌ​ទួលគោក​រាជ​ធានី​ភ្នំពេញ​អ្នកនាំពាក្យ​របស់​Prime Cineplex បាន​ថ្លែងឱ្យដឹងថា​ក្រុមហ៊ុន​របស់​លោក​ដែល​ជា​ប្រតិបត្តិ​ករ​រោងភាពយន្ត មាន​សេចក្តីសោមនស្ស​ជាខ្លាំង ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​ហើយ​ក្រុមហ៊ុន​លោក​ក៏​កំពុង​ទន្ទឹងរង់ចាំ​ផ្តល់​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​ផ្តាច់មុខ​សម្រាប់​ការ​ទស្សនា​ភាពយន្ត ជូន​ដល់​អតិថិជន​សែ​ល​កាត​ក៏ដូចជា​នាំយក​នូវ​ខ្សែភាពយន្ត​ដ៏​អស្ចារ្យ​មក​ជូន​ទស្សនា​ផងដែរ​។​

​លោក អៀន វ៉ាត​សុន​(Ian Watson)​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ថា​៖ “​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដំបូង​នៃ​ការភ្ជាប់​ទំនាក់ទំនង​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​សែ​ល​កាត​និង​Prime Cineplex ពោល​គឺជា​ទំនាក់ទំនង​ជា​ដៃគូ​ដែល​បញ្ជាក់​នូវ​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ខ្សែភាពយន្ត​សារ​ជា​ថ្មី​របស់​សែ​ល​កាត​និង​ជា​ទំនាក់ទំនង​ដែល​ផ្តល់​នូវ​គុណប្រយោជន៍​និង​អត្ថប្រយោជន៍​បន្ថែម​ដល់​អតិថិជន​របស់​យើង​ជាពិសេស​សម្រាប់​សមាជិក​Cellcard Club តែម្តង​”​។​

​ការផ្តល់ជូន​ផ្តាច់មុខ​ដំបូង គឺ​នឹង​មាន​ជូន​សម្រាប់​សមាជិក​Cellcard Club ដែល​នឹង​ទទួល​បាន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សំបុត្រ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​នៅ​ផ្សារ​ទំនើប​Samai Square​។​

​ហើយ​ទន្ទឹមនឹងនោះ ក៏​មាន​នូវ​ការលក់​បញ្ចុះ​តម្លៃ​ដ៏​សម្បើម និង​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​លើកដំបូង​ដែល​អតិថិជន​សែ​ល​កាត​ជាពិសេស​សមាជិក​Cellcard Club តែម្តង​នឹង​ពេញចិត្ត​ខ្លាំង​ជាក់​ជាមិនខាន​។ ការលក់​បញ្ចុះតម្លៃ​សម្បើម​លើកដំបូង នឹង​មាន​ផ្តល់ជូន​ដល់​អតិថិជន​សែ​ល​កាត​ទាំងអស់​ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​១៨ ខែតុលា ពោល​គឺ​ផ្តល់​ជូន​នូវ​ការបញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ ៥០%​សម្រាប់​អ្នក​មាន​សំណាង ១០០០ នាក់​!

​ក្រុមហ៊ុន Prime Cineplex បាន​រៀបចំ​បើក​សម្ពោធ​សាល Samai Square VIP Lounge and Hall​ដោយ​ក្នុង​នោះ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​ត្រូវបាន​ផ្តល់​កិត្តិយស​ឱ្យ​ចូលរួម​កាត់​ខ្សែបូ​ដើម្បី​បើក​ដំណើរការ​កម្មវិធី​ផងដែរ​។ រីឯ​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​សែ​ល​កាត​និង Prime Cineplex ក៏​សុទ្ធតែ​មាន​វត្តមាន​នៅ​ទីនោះ​ដូច​គ្នា​។​

​លោក វ៉ាត​សុន​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​Prime Cineplex ក្រុមការងារ​សែ​ល​កាត​និង​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ចូលរួម​ក្នុង​ការត្រួសត្រាយ​ទំនាក់ទំនង​ជា​ដៃគូ​នេះ​ឡើង​ហើយ​រូបគាត់​ផ្ទាល់ ក៏​ទន្ទឹង​រងចាំ​នូវ​ឱកាស​ដ៏​រំភើប​រីករាយ​ដែល​កើតចេញពី​ទំនាក់ទំនង​ជា​ដៃគូ​នេះ​ផង​ដែរ​។​

​បន្ទាប់​មក​ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម​ត្រូវបាន​ផ្តល់​កិត្តិ​យ​ចូល​ទស្សនា​ខ្សែភាពយន្ត​ថ្មី​Vanguard ដើម្បី​ទទួលបាន​បទពិសោធន៍​នៃ​ការ​ទស្សនា​លំដាប់ First Class​។ ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​ទាំងអស់​បាន​សង្កេត​ឃើញ​នូវ​ការរៀបចំ​ដ៏​មាន​អនាម័យ​ល្អ​និង​ការប្រុងប្រយ័ត្ន​ខ្ពស់​ដូចជា​ការពាក់​ម៉ាស​ការបាញ់​អាល់កុល​លាង​សម្អាត​លើ​ដៃ ការត្រួតពិនិត្យ​សីតុណ្ហភាព​មុនពេល​ចូល​សាល​ភាពយន្ត និង​ការ​អង្គុយ​ដោយ​មាន​គម្លាត​ពី​គ្នា​មួយ​កៅអី​ជាដើម​ពោល​គឺ​អនុលោម​តាម​បទបញ្ជា​បង្កា​ជម្ងឺ​កូវី​ដ ១៩ យ៉ាង​ខ្ជាប់ខ្ជួន​តែម្តង​។​

Prime Cineplex បាន​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ ២០១៨ ហើយ​ទីតាំង​ថ្មី​នៅក្នុង​ផ្សារ​ទំនើប​Samai Square គឺជា​ទីតាំង​ឈានមុខ​គេ​និង​ជា​រោងភាពយន្ត​Prime Cineplex ដែល​ទំនើប​ជាង​គេ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។ រោងភាពយន្ត​Prime Cineplex មាន​សាខា​សរុប​ចំនួន ៦ រួម​មាន​សាខា​នៅ​ផ្សារ​ទំនើប​TL Sky Mall ផ្សារ​ទំនើប​Atrium និង​ផ្សារ​ទំនើប​សុ​វណ្ណា ក្នុង​ទឹកដី​រាជធានី​ជាដើម​។​

Cellcard Club គឺ​ថ្នាល​មួយ​ដែល​ផ្តល់ជូន​អតិថិជន​នូវ​អត្ថប្រយោជន៍​និង​ភាព​រីករាយ​បន្ថែម​ពីលើ​សេវាកម្ម​សែ​ល​កាត​ដែល​មាន​ស្រាប់ រួម​ទាំង​មាន​ផ្តល់​នូវ​រង្វាន់​ជូន​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​ជាមួយ​អត្ថប្រយោជន៍​ផ្តាច់មុខ​ជាច្រើន​ទៀតផង​។ ជាមួយ Cellcard Club រាល់​ការភ្ជាប់​គម្រោង ការបញ្ចូល​ទឹកប្រាក់ និង​ការធ្វើ​ប្រតិបត្តិការ​ទាំងអស់ អតិថិជន​នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ និង​ពិន្ទុ​ដែល​អាច​ប្តូរ​យក​អត្ថប្រយោជន៍​ដ៏​ច្រើន​សម្បូរបែប​។​

​ដើម្បី​ចូលរួម​ជាមួយ Cellcard Club​អ្នក​គ្រាន់តែ​ទាញយក​Cellcard App ហើយ​ចូល​ទៅ​កាន់ MORE បន្ទាប់​មក​ចូល​ទៅ​កាន់​ក្លឹ​Cellcard Club​ហើយ​ចុច JOIN ជា​ការ​ស្រេច​តែម្តង​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com