ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង នាំយក​អំណោយ ចុះសួរសុខទុក្ខ​សមាជិក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

នា​រសៀល ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ចាត់ឲ្យ ក្រុមការងារ​នាំយក​អំណោយ​ចុះ​ទៅ​សួរសុខទុក្ខ លោក​អនុសេនីយ៍ត្រី ញឹម សុ​រ៉ា​ឆ្ឆ័​យ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​បាក់​ឆ្អឹងដងកាំបិត កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហៅ ពេទ្យ ១៧៩​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ​ផង​ដែរ ក្រុមការងារ បាន​នាំយក​ថវិកា ដែល​ប្រមូល​បាន​មក​ពី នាយ នាយរង អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ទាំងអស់ ក្នុង​ស្មារតី​សាមគ្គីភាព ចំនួន ២,៣៥០,០០០ រៀល (​ពីរលាន​សាមសិប​ប្រាំ​ម៉ឺន​រៀល​), អង្ករ​៥០​គីឡូក្រាម​, ភេសជ្ជៈ ចម្រុះ ០៤​កេស ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕
#PhnomPenhGRK​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com