ទាន់ហេតុការណ៍
0

ទស្សនៈ​យល់ដឹង​ការ​មក​រដូវ​របស់​ស្ត្រី​ដែល​ពុំ​ទាន់​ទូលំទូលាយ​

ទស្សនៈ​យល់ដឹង​ការ​មក​រដូវ​របស់​ស្ត្រី​ដែល​ពុំ​ទាន់​ទូលំទូលាយ​

កាម​រដូវ​របស់​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​បាន​ត្រូវ​កត់​សម្គាល់​ឱ្យដឹង​ថា​គឺជា​ការ​មិន​បើកចំហរ​សម្រាប់​ការនិយាយ​ឲ្យ​ទូលំទូលាយ​។​ទោះបី​នៅក្នុង​ករណី​ណា​ក៏​ដោយ​ពិសេស​ចំពោះ​បុរស​ភេទ គេ​ហាក់ដូចជា​មាន​ការរើសអើង​ជុំវិញ​រឿងនេះ​។​

​ភាព​ខ្មាស់អៀន​និង​ការ​លាក់បាំង​ការ​មក​ឈាម រដូវ​កម្រិត​ខ្ពស់ ក្នុងចំណោម​ស្ត្រី​គ្រប់​វ័យ ធ្វើឲ្យ​ពួក​គេ​ពិបាក​នឹង​និយា​យ​ចំពោះ​បញ្ហា​នេះ សូម្បី​តែ​អ្នក​ជិតស្និទ្ធ​ក្នុង​គ្រួសារ​។​

​ការលើកឡើង​ខាងលើ បាន​ធ្វើឲ្យ​ស្ត្រី​និង កុមារី ជា​អ្នក​ងាយ​រងគ្រោះ​បំផុត​ពី​ការចម្លង​មេរោគ​ផ្សេងៗ​ពេលដែល​គេ​ពុំ​បាន​យល់ដឹង​គ្រប់ ជ្រុងជ្រោយ​អំពី​ការ​ថែរ រក្សា​អនាម័យ​ពេល​មាន​រដូវ​។​

​តាម​ការឲ្យដឹង ពី អង្គការ​ភ្លន​អន្តរជាតិ​កម្ពុជា បាន​រកឃើញ​ថា​ដើម្បី​លើកកម្ពស់​អនាម័យ​ពេល​មាន​រដូវ​របស់​ក្មេង​ស្រី​និង​ស្ត្រី​គឺ​តម្រូវឲ្យ​បុរស​សមាជិកគ្រួសារ​សហគម​ន៍​និង​និង​សាលារៀន​ត្រូវ​ស្វែង​យល់​ឲ្យបាន​ខ្ពស់ ពី តម្រូវការ​បញ្ហា​នៃ​ការ​មក​រដូវ​របស់​ស្ត្រី​។​

​ជាក់ស្ដែង​ការ​ផ្ដល់​បន្ទប់​សម្រាប់​សិស្សស្រី និង សិស្ស​ប្រុស​ដាច់ ដោយឡែក​ពីគ្នា​នៅ​តាម​សាលារៀន​។​អាច​កាត់បន្ថយ​ពី​ភាព​រៀន​ខ្មាស់​របស់​ក្មេងស្រី​។​ជាពិសេស​នៅពេល​ពួកគេ​មក រដូវ​ជា​រៀងរាល់ខែ​។​ក្រៅពីនេះ​នៅ​មាន​សម្ភារៈ​អនាម័យ​ខ្លួនប្រាណ​និង​នៅ​តែ​បន្ត​ការសិក្សា​បាន​ជា​ធម្មតា​។​

​គួរ​រំលឹក​ឡើងវិញ​ថា​ទិវា​អនាម័យ​ស្ត្រី​ពេល​មក​រដូវ​កាល​ពី​ឆ្នាំ 2021 កន្លង​ទៅ​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី 28 ខែ​ឧសភា​ផ្ដោតទៅលើ​ប្រធានបទ​។​បង្កើន​សកម្មភាព​និង​ការវិនិយោគ​ទៅលើ​សុខភាព​និង​អនាម័យ​នៃ​ការ​មាន​រដូវ​។​

​ការ​ប្រារព្ធ​ពិធី​នេះ​។​គឺ​មាន​បំណង​បំបែក​ភាព​ស្ងៀមស្ងាត់​របស់​ស្ត្រី​និង​ក្មេងស្រី​ឲ្យមាន​ការយល់ដឹង​ខ្ពស់​អំពី​សុខភាព​អនាម័យ​ពេល​មាន​រដូវ​ជា​រឿង​សំខាន់​។​ចាត់ទុក​ថា​មិនមែន​ជា​រឿង​គួរ​ខ្មាស់អៀន​និង​ត្រូវ​មាន​មោទនភាព​ចំ​ពោះ​ខ្លួនឯង​ជា​ស្ត្រី​និង​ក្មេង​ស្រី​ដែល​អាច​ពពោះ​បាន​ដោយ​គិត​ថា​រាល់​ថ្ងៃ​ជា​ថ្ងៃ​ល្អ​សម្រាប់​ខ្លួន​ជា​ស្ត្រី​ជា​និច្ច​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com