ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ នាំយក​អំណោយ ចុះសួរសុខទុក្ខ​សមាជិក​០២​នាក់ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​បំពេញ​ភារកិច្ច​!

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ នាំយក​អំណោយ ចុះសួរសុខទុក្ខ​សមាជិក​០២​នាក់ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​បំពេញ​ភារកិច្ច​!

​នា​ព្រឹក ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចាត់ឲ្យ ក្រុមការងារ​នាំយក​អំណោយ​ចុះ​ទៅ​សួរសុខទុក្ខ​សមាជិក​០២​នាក់ ដែលមាន លោក​អនុសេនីយ៍ត្រី​ ​ម៉ែន សុគន្ធ និង​លោក​អនុសេនីយ៍ត្រី​  ពឿ​ន កេង ដែល​លោក​ទាំង​ពីរ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​បំពេញ​ភារកិច្ច ហើយ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហៅ ពេទ្យ ១៧៩​។​

​ក្នុងឱកាស​នោះ​ដែរ ក្រុមការងារ បាន​នាំយក​អំណោយ​របស់ លោក​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ រួមមាន​ថវិកា ចំនួន ១,០០០,០០០ រៀល (​មួយ​លាន​រៀល​), ភេសជ្ជៈ ទឹក​សុទ្ធ ០៤​កេស​, ទឹកដោះគោឆៅ ០២​យួរ ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​អ្នក​ទាំង​០២ ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com