ទាន់ហេតុការណ៍
0

អ្នកលេង​កាំបិតផ្គាក់​១៣​នាក់ ជាប់​ខ្នោះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រោះ​ចំណាំ​សត្រូវ​ខុស​!

អ្នកលេង​កាំបិតផ្គាក់​១៣​នាក់ ជាប់​ខ្នោះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រោះ​ចំណាំ​សត្រូវ​ខុស​!

កាលពី​វេលា​ម៉ោង ១៨​និង​០០​នាទី ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច ផ្លូវ​បេតុង ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ក្មេងស្ទាវ​១​ក្រុម​ប្រហែល​២០​នាក់ ភាគច្រើន​មាន​កាន់​កាំបិតផ្គាក់​ក្នុង​ដៃ បាន​ចូល​កាប់បំផ្លាញ​ម៉ូតូ ០១​គ្រឿង ក្នុងផ្ទះ​គ្រួសារ​រងគ្រោះ​មួយ បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ រហូត​ភ្ញាក់ផ្អើល​ដល់​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ចុះ​អន្តរាគមន៍ បង្ក្រាប​ជាក់ស្តែង​ភ្លាមៗ ដោយ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​ចំនួន​១៣​នាក់ និង​ចាប់យក​វត្ថុតាង​កាំបិតផ្គាក់​ចំនួន​០៤​ដើម​ផង​ដែរ​។

​ក្រោយពេល​ស្តាប់​ចម្លើយ ក្រុម​ក្មេង​ទំនើង​ទាំង​១៣​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា ពួក​ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា ចូល​កាប់​បំផ្លិចបំផ្លាញ​ម៉ូតូ​របស់​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយសារ​កន្លងមក​ពួក​ខ្លួន​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ផ្សេង​ទៀត ហើយ​ធ្លាប់​ឃើញ​ក្រុម​ក្មេងស្ទាវ​ទាំងនោះ ឧស្សាហ៍​អង្គុយលេង​ក្នុង​ផ្ទះ​មួយ​នោះ និង​ឃើញ​ម៉ូតូ​ម្ចាស់ផ្ទះ ស្មានថា​ជា​ម៉ូតូ​របស់​ភាគី​សត្រូវ​ដែល​មាន​ទំនាស់​ជាមួយ​ពួកខ្លួន ក៏​ចូល​កាប់បំផ្លាញ​ម៉ូតូ​នោះ​តែម្តង​។

​បច្ចុប្បន្ន​ជន ក្រុម​ក្មេង​ទំនើង​ទាំង​១៣​នាក់ រួម​ទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com