ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

​នា​រសៀល ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​គ្រួសារ លោក​វរសេនីយ៍ឯក វ៉ា ម៉ៅ នាយសេនាធិការ​រង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ១,០០០,០០០​រៀល​, ភេសជ្ជៈ ទឹក​សុទ្ធ ០៦​កេស​, ទឹកដោះគោ​បឺត ០២​កេស​, ផ្លែឈើ ០១​កន្ត្រក ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com