ទាន់ហេតុការណ៍
0

​បុរស​ចិត្តខ្លាំង​ខឹង​ព្រោះ​ប្រចណ្ឌ​ប្រពន្ធ បាញ់​អស់​០៣​គ្រាប់ រត់​បាន​មួយ​យប់ ត្រូវ​អាវុធហត្ថ​ភ្នំពេញ​ចាប់ខ្លួន​បាន​!

​បុរស​ចិត្តខ្លាំង​ខឹង​ព្រោះ​ប្រចណ្ឌ​ប្រពន្ធ បាញ់​អស់​០៣​គ្រាប់ រត់​បាន​មួយ​យប់ ត្រូវ​អាវុធហត្ថ​ភ្នំពេញ​ចាប់ខ្លួន​បាន​!

​បុរស​ម្នាក់​បាន​ឆែក​ឆាត​ប្រពន្ធ​មើល​ឃើញ​មាន​សារ​ឆ្លងឆ្លើយ​គ្នា​ជាមួយ​បុរស​ផ្សេង​ដែល​ជា​កូនចៅ​ធ្វើការ​ជាមួយគ្នា ក៏​កើត​ចិត្ត​ខឹង បាន​ទៅ​រក​បុរស​ផ្សេង​នោះ​ដល់ផ្ទះ រួច​ដក​កាំភ្លើង​បាញ់​ចូល​ផ្ទះ​ជនរងគ្រោះ អស់​០៣​គ្រាប់ តែ​មិន​បណ្តាលឲ្យ​មាន​អ្នក​ណា​ត្រូវ​របួស​ទេ ហើយ​ជនដៃដល់ ក៏​បាន​បើករថយន្ត​គេចខ្លួន​ទៅ​បាត់ ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់ មនុស្សម្នា​ជុំវិញ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​បេតុង​ស្ថិតនៅក្នុង​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ក្រោយពេល​កើតហេតុ​ប្រមាណ​ជាង​១០​ម៉ោង ជនដៃដល់​ដែល​បាន​បាញ់ប្រហារ​នោះ ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះសំណាក់​បៃតង ភូមិ​អ័រគី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​តែម្តង​។

​ជនដៃដល់​មានឈ្មោះ​ថា វង្ស ប៊ុន​ហាក់ អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នកបង្កើត​វីដេអូ​ក្នុង You Tube កំពុង​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com