ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​!

​ដោយ​បាន​ការអនុញ្ញាត​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​រសៀល ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ស្វាគមន៍ ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក បិយ​វឌ្ឍន៍ កៀត​កង អនុព័ន្ធ​នគរបាល​អម​ស្ថានទូត​ថៃ ចូល​មក​ជួប​សំណេះសំណាល​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​មួយចំនួន​ដើម្បី​ពង្រឹង​ចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ ក្នុងនាម​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ លោក​វរសេនីយ៍ឯក បិយ​វឌ្ឍន៍ កៀត​កង បាន​សម្តែង​នូវ​គារវកិច្ច​ចំពោះ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​លើ​ការបង្ក្រាប​ភេរវកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស និង​បាន​ជួយសង្គ្រោះ​ជនជាតិ​ថៃ ដែល​ត្រូវបាន​គេ​ឆបោក​ឲ្យមក​ធ្វើ​ការខុសច្បាប់​ក្នុងប្រទេស​កម្ពុជាក​ន្ល​ង​មក​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com