ទាន់ហេតុការណ៍
0

ការប្រកួត​ពានរង្វាន់ “​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​” ទាំង បាល់ទាត់ និង បាល់ទះ បាន​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​ខ្វែ​ង ៨​ក្រុម ហើយ​!

ការប្រកួត​ពានរង្វាន់ “​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​” ទាំង បាល់ទាត់ និង បាល់ទះ បាន​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​ខ្វែ​ង ៨​ក្រុម ហើយ​!

​ចាប់តាំងពី​ធ្វើ​ពិធី​បើក​វគ្គ និង​ចាប់ឆ្នោត​ចាប់​ក្រុម​ប្រកួត នៅ​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៣ ប៉ុន្តែ​ត្រូវ​ជ្រើសរើស​ថ្ងៃ​ប្រកួត​ដំបូង​នៅ ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ការប្រកួត​ពានរង្វាន់ បាល់ទាត់ និង បាល់ទះ របស់ “​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​” ក្រោម​ការផ្តួចផ្តើម​រៀបចំឡើង​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ការប្រកួត​ទាំង​ពីរ​ប្រភេទ​កីឡា​នេះ មាន​ក្រុម​កីឡាករ​ចូលរួម​ចំនួន​៣២​ក្រុម ក្នុងនោះ វិញ្ញាសា​បាល់ទាត់ មាន ១៤​ក្រុម និង វិញ្ញាសា​បាល់ទះ មាន ១៨​ក្រុម សរុប​កីឡាករ​ចូលរួម​ទាំងអស់ មាន​ចំនួន ៣៩០​នាក់ ដោយ​ក្នុង ១​វិញ្ញាសា បែងចែក​ជា ២​ពូ​ល​ដូចៗ​គ្នា​។​

​មក​ដល់​ថៃ្ង​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ បន្ទាប់ពី​ធ្វើ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ទាំង ០២​វិញ្ញាសា រួចមក សម្រាប់​ក្រុម​លេខ​១ ដល់ លេខ​៤ នៅ​វគ្គ​សន្សំ​ពិន្ទុ តាម​ពូ​ល​នីមួយៗ នឹង​មាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង ៨​ក្រុម ដើម្បី​ស្វែងរក​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ឬ ៤​ក្រុម​ចុង​ក្រោយ​បន្តទៀត​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com