ទាន់ហេតុការណ៍
0

ជនសង្ស័យ​០៥​នាក់ ពាក់ព័ន្ធ​ករណី​លួច និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ជនសង្ស័យ​០៥​នាក់ ពាក់ព័ន្ធ​ករណី​លួច និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

កាលពី​វេលា​ម៉ោង ១៩ និង ៣០​នាទី ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ មាន​ករណី​ជនសង្ស័យ​មួយ​ក្រុម​បាន​ចូល​លួច​សម្ភារ​មួយចំនួន​នៅក្នុង​ដី​ឡូតិ៍​មួយកន្លែង នៅ​ចំណុច​ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ បន្ទាប់​ពី​ទទួលបាន​បណ្តឹង​ផ្ទាល់មាត់​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ចុះ​ដល់​ទីតាំង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​បាន​ជនសង្ស័យ​ចំនួន​០៥​នាក់ និង​ចាប់យក​វត្ថុតាង​សម្ភារ​សម្រាប់ធ្វើ​សកម្មភាព​មួយ​ចំនួន​ផងដែរ​។ ជន​ទាំង​០៥​នាក់ រួមមាន ៖
១-​ឈ្មោះ សៅ សិលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ជាង​សំណង់ ។
២-​ឈ្មោះ សៅ ហ៊ុយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។
៣-​ឈ្មោះ ហ៊ុយ រតនៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ជាង​សំណង់​។
៤-​ឈ្មោះ នៅ ចាន់នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។​
៥-​ឈ្មោះ សម្បត្តិ សា​វេត ហៅ ខ្មៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។​

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​០៥​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា ពួក​ខ្លួន​ពិតជា​ធ្លាប់បាន​ធ្វើ​សកម្មភាព​លួច​ជាច្រើន​លើក​នូវ​សម្ភារ សំណង់ និង​សម្ភារ​មួយទៀត នៅ​ចំណុច​ដី​ឡូតិ៍​ខាងលើ ពិតប្រាកដ​មែន និង​ធ្លាប់​លួច​សម្ភារ​សំណង់​នៅក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​ថែមទៀត​ផង ហើយ​ពួក​ខ្លួន​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​យ៉ាង​សកម្ម​ផង​ដែរ​។ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ សៅ ហ៊ុយ បានឲ្យដឹង​ទៀតថា កន្លងមក​ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ ពាក់ព័ន្ធ​ករណី​ហិង្សា​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ រួម​ទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com