ទាន់ហេតុការណ៍
0

ក្រុមចោរ​លួច និង​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម ៣​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

ក្រុមចោរ​លួច និង​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម ៣​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

កាលពី​វេលា​ម៉ោង ៨​និង​៤០​នាទី ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ទទួល​បណ្តឹង​ផ្ទាល់​មាត់​ពី​ជនរងគ្រោះ​ថា​មាន​ករណី​ជនសង្ស័យ​មួយក្រុម បានធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​ផ្ទះសំណាក់​បិទទ្វារ​ចោល​មួយកន្លែង នៅ​ចំណុច ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ក្នុង​បំណង​លួច​សម្ភារ​មានតម្លៃ​ផ្សេងៗ​។ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​រួច កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើ​ការអន្តរាគមន៍​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ពេជ្រ ណា​រិទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ភ្លាមៗ​។ ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​បាន​បន្ត​ចង្អុលបង្ហាញ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទី​២ ឈ្មោះ កាន សុខ​ជាតិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ចំណុច បន្ទប់​ផ្ទះសំណាក់​បឹង​តា​ម៉ា​ត ស្ថិតក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ រហូតមកដល់​ម៉ោង ១៤​និង​៥០​នាទី ថ្ងៃ​ដដែល កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បន្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួលគោក ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទី​៣ ឈ្មោះ កេង ហុង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​សន្តិសុខ នៅ​ចំណុច​ធនាគារ​មួយកន្លែង ផ្លូវ​២៨៩ ភូមិ​១៥ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក​។

​តាម​ចម្លើយសារភាព​របស់ ជនសង្ស័យ​ទាំង​០៣​នាក់ បានឲ្យ​ដឹង​ដូចៗ​គ្នា​ថា កន្លង​មក​ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ចូល​លួច​សម្ភារ​មានតម្លៃ​ផ្សេងៗ និង​កាច់ក​ម៉ូតូ​អស់​ជាច្រើន​លើក​មក​ហើយ ទាំង​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ​។ ដោយ​ក្នុង​នោះ​ជនសង្ស័យ ពេជ្រ ណា​រិទ្ធ បាន​បន្តថា កន្លងមក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ចំនួន​០៥​លើក ដោយ​លើក​ទី​០១ អំឡុង​ខែ​មិថុនា ឆ្នាំ​២០២៣ បានធ្វើ​សកម្មភាព​កាច់​ក​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ នៅ​ចំណុច​ផ្សារ​ទូល​ពង្រ​, លើក​ទី​០២ អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៣ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​សណ្តោង​រ៉ឺមក នៅ​ចំណុច​ផ្សារ​ពោធិញាណ និង​លើក​ទី​០៣ នៅ​ពាក់កណ្តាល ខែ​សីហា ឆ្នាំ​២០២៣ ធ្វើ​សកម្មភាព​លួច​ម៉ូតូ ០១​គ្រឿង នៅ​ចំណុច​ជិត​សាលា​កសិកម្ម​ចំការ​ដូង​, លើក​ទី​០៤ កាលពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៣ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា វ៉េវ នៅ​ចំណុច​បឹង​តា​មោក និង​លើក​ទី​០៥ នេះ បានធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​ផ្ទះសំណាក់​បិទទ្វារ​ចោល​មួយកន្លែង បំណង​លួច​សម្ភារ​មានតម្លៃ​ផ្សេងៗ នៅ​ចំណុច​ទីតាំង​ខាងលើ ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​ឃាត់ខ្លួន​តែម្តង​។ ចំណែកឯ​ជនសង្ស័យ កេង ហុង បាន​ឆ្លើយ​សារភាព​ឲ្យដឹងថា កន្លងមក ខ្លួន​ធ្លាប់បាន​ធ្វើ​សកម្មភាព​លួច​កាច់​ក​ម៉ូតូ​ចំនួន ០៥​លើក នៅឯ​ខេត្ត​កំពង់ស្ពឺ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com