ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ ៩​ខែ និង​ទិសដៅ​ត្រីមាស​៤ ឆ្នាំ​២០២៣!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ ៩​ខែ និង​ទិសដៅ​ត្រីមាស​៤ ឆ្នាំ​២០២៣!

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​រសៀល ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ ៩​ខែ និង​ទិសដៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ផងដែរ​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​ដល់ លោក​មេបញ្ជាការរង ទទួល​ជំនាញ លោក​មេបញ្ជាការ តាម​បណ្ដា​ខណ្ឌ​ទាំង​១៤ និង ប្រធាន​អង្គភាព​ចំណុះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់​នូវ​អនុសាសន៍​ណែនាំ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បោសសម្អាត​ការជួញដូរ​គ្រឿងញៀន ជា​អត្ថិភាព​ទី​១​ដែល​ត្រូវ​អនុវត្តន៍ និង​ត្រូវ​ត្រៀម​ចូលរួម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ដោយ​គ្រោះមហន្តរាយ (​ជំនន់​ទឹកភ្លៀង​) នា​រដូវវស្សា ឬ​ហេតុការណ៍​ផ្សេងៗ​ដែល​កើតមានឡើង ក្នុង​ភូមិសាស្ត្រ​ធានី​ភ្នំពេញ ហើយ​ប្រសិនបើ​មាន​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ណា​ម្នាក់ មាន​ការពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន នឹង​ត្រូវ​បាន​ស្នើ​សុំ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​ដោយ​គ្មាន​លើកលែង ក្រៅពីនេះ​ត្រូវ​ត្រួតពិនិត្យ ទាំង​មធ្យោបាយ សម្ភារ គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ ដើម្បី​ចូលរួម​បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍ ដែល​ចូលរួម​ក្នុង​ឱកាស​ពិធី​បុណ្យ​ដាក់​បិណ្ឌ​នេះ ក៏​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ​ឲ្យ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com