ទាន់ហេតុការណ៍
0

លោកយាយ​ពិកា ស៊ូទ្រាំ​ដើរ រើស​អេតចាយ​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ចិញ្ចឹមជីវិត​

លោកយាយ​ពិកា ស៊ូទ្រាំ​ដើរ រើស​អេតចាយ​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ចិញ្ចឹមជីវិត​

លោកយាយ​ពិការ​ម្នាក់ ប្រឹង​ទប់​កង់ ទាំង​ជំហរ រៀងរាល់ ពេល​ថ្ងៃ ឬ ល្ងាច ដោយ​ដៃ​ទាំងពីរ សែន​លំបាក​ដើម្បី​បន្ត​ជីវិត​ដើរ​រើស​អេតចាយ យក​ថវិកា​មក​ចិញ្ចឹម​ជីវិត​។​

​លោកយាយ​មាន​ឈ្មោះ​ថា មាន​សុផាត អាយុ​ជិត​៦៨​ឆ្នាំ​ទៅ​ហើយ​។​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​។​លោកយាយ​មាន​កូន 7 នាក់​។​តែ​កូន​ទាំង​នោះ​សុទ្ធសឹង តែ​ក្រីក្រ​មិន​អាច​ជួយ​អ្វី​បាន លោកយាយ​ក៏​ចាក​ចេញ​ដំណើរ​មក​ភ្នំពេញ​ដើម្បី​ប្រកប​មុខរបរ រើស​អេតចាយ​ចិញ្ចឹមជីវិត​។ ដូច​មាន​ពាក្យស្លោក​មួយ​ពោលថា ម៉ែ​មួយ​ចិញ្ចឹម​កូន 10 រស់​តែ​កូន 10 ចិញ្ចឹម​ម្ដាយ​មិន​រស់​។​

​លោកយាយ​មាន​សុផាត ធ្លាក់ខ្លួន​ពិការ ដោយសារ​ម៉ូតូ​បុក ពេល ដើរ​រើស​អេតចាយ ទាំង​ថ្ងៃ​ទាំង​យប់ ជូន​កាល​ឃើញ​លោកយាយ​បណ្ដើរ កង់​ទាំង​រញីរញ័រ រើស​នៅ​ម្ដុំ​សាលា​ចិន ជួនកាល​ឃើញ​រើស​នៅ ម្ដុំ ផ្សារ​អូឡាំពិក ។​ដោយ ដំណើរ​កោងៗ លោកយាយ បញ្ជាក់​ថ​គេ​នៅ​ម្តុំ​ផ្សារ​ក្បែរៗ​នេះ​ទុក​ឲ្យ​ព្រោះ​ឃើញ​ខ្ញុំ​ពិការ​បាក់​ចង្កេះ ដោយសារ​ម៉ូតូ​បុក​ពេលដែល​ខ្ញុំ​ដើរ​រើស​អេតចាយ​នៅពេល​យប់​។​លោកយាយ​បញ្ជាក់ទៀតថា សព្វ​ថ្ងៃ​ខ្ញុំ រើស​អេតចាយ​ទាំងថ្ងៃទាំងយប់​ដោយសារតែ​គេ​អាណិត​គេ​ទុក​សំបក​កំប៉ុង ឬ សំបក​ឡាំង​ឲ្យ​។​ខ្ញុំ​រើស ពេល​ថ្ងៃ​រហូតដល់​ពេល​យប់​។​ខ្ញុំ​រើសយក​មក​ទុក​នៅ ម្ដុំ​សាលា​ចិន នៅ សង្កាត់​អូឡាំពិក​នេះ​។​ដោយសារ​នាយក​សាលា​នៅទីនេះ​គាត់​អនុគ្រោះ​។​ហើយ​សព្វ​ថ្ងៃ​ខ្ញុំ​យក​ចិញ្ចើមថ្នល់​ធ្វើ​ជា​ផ្ទះសម្បែង​សំរាប់​ដេក​។​

​ការបញ្ជាក់​បន្ថែម​ពី​លោកយាយ​ថា​មួយថ្ងៃៗ​ខ្ញុំ​រើស​អេតចាយ​លក់​បាន​ថវិកា​២​ម៉ឺន​រៀល​ទៅ​៣​មុឺន​។​ជួនកាល​គេ​អាណិត គេ​ទុក្ខ​សម្បក​កំប៉ុង​ឬ​សំបក​ឡាំង​ឲ្យ​។​សព្វថ្ងៃ​រក​១​ថ្ងៃ​សុ​ី​១​ថ្ងៃ ខ្ញុំ​ពុំដែល​គិត​ពី​ក្តីរំពឹង​ទៅ​មុខ​នោះ​ទេ​។​គឺ​មិន​ដឹង​ថា​ទៅជា​យ៉ាងណា​នោះឡើយ​។​សំរាប់​ពេលនេះ​កម្លាំង​នៅមាន យើង​ខំរ​កសិន​ទៅ បើ​ថ្ងៃមុខ​ទៀត​មាន​រឿង​អ្វី​កើតឡើង​ចាំ​យើង​គិត​បន្តទៀត​។​

​ជីវិត​ជា​ការតស៊ូ​ទោះជា​ធ្លាក់ខ្លួន​ពិការ​ទៅហើយ នៅ​តែ​ប្រឹង​ត្រដរ ដើម្បី​ជីវិត ដែល​គ្មាន​ទីពឹង ដូច្នេះ​មានតែ​ការអំពាវនាវ ដល់ សប្បុរសជន នានា​ដែល​មាន​សន្ដាន​ចិត្តល្អ​សូមជួយ​ដល់​លោកយាយ មាន​សុផាត​ផង​។​សព្វថ្ងៃ​លោកយាយ​សម្រាក នៅ​សំយាប របង​សាលា​ចិន ក្នុង សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com